Uncategorized

អាជ្ញាធរខេត្តកំពង់ចាមបានចុះពិនិត្យសំណង់ការពារច្រាំងទន្លេចំនូនពីកន្លែង

​កំពង់ចាម​៖​អភិបាលខេត្ត​កំពង់ចាម​លោក​អ៊ុន​ចាន់​ដា​បាន​ដឹកនាំ​មន្ត្រីរាជការ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​សំណង់​ខឿន​ការពារ​ច្រាំងទន្លេ​មេគង្គ​ស្ថិតនៅ​ខាងក្រោយ​សាលាសង្កាត់​កំពង់ចាម​និង​មួយកន្លែង​ជា​ខឿន​ការពារ​ច្រាំង​ទន្លេតូច​ស្ថិតក្នុង​ឃុំ​ពង្រ​ស្រុក​កោះសូទិន​កាលពី​រសៀល​ថ្ងៃទី​១៥​សីហា​ឆ្នាំ​២០២០​។​
​លោក​ផ្លោក​សុវណ្ណ​ចៅសង្កាត់​កំពង់ចាម​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​១៦​សីហា​ថាៈ​គិត​ត្រឹម​ថ្ងៃទី​១៥​សីហា​ដែល​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​កំពង់ចាម​បាន​ដឹកនាំ​មន្ត្រី​ចុះ​ត្រួតពិនិត្យ​សំណង់​ការដ្ឋាន​ច្រាំង​ខឿន​ការពារ​ច្រាំងទន្លេ​មេគង្គ​ប្រវែង​ជាង​៦០​ម៉ែត្រ​។​គឺ​ខាង​ក្រុមហ៊ុន​ឯកជន​អនុវត្ត​ការងារ​បាន​ប្រមាណ ៧៥ ភាគរយ​ហើយ​។​
​លោក​ចៅសង្កាត់​បាន​បន្ត​ថា​សំណង់​ការពារ​ច្រាំងទន្លេ​នេះ​គឺ​សល់​ការងារ​ប្រហែល​ជាង​២០​ភាគរយ​ទៀត​នោះ​គឺជា​ការងារ​នៅ​ខាងលើ​ច្រាំង​។​ដូច្នេះ​ករណី​ប្រសិនបើ​ទឹកជំនន់​ទន្លេមេគង្គ​ហក់​ឡើង​នៅ​ចន្លោះ​ខាង​ក្រុម​ជាង​ឈប់សម្រាក​ជំនួស​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប៉ុន្មាន​ថ្ងៃនេះ​ក៏​មិន​ប៉ះពាល់​ដល់​ដំណើរការ​ស្ថាបនា​ការងា​រ​នៅសល់​នោះដែរ​។​
​ចំណែក​សំណង់​ការពារ​ច្រាំង​ទន្លេតូច​ស្ថិតក្នុង​ឃុំ​ពង្រ​ស្រុក​កោះសូទិន​ត្រូវបាន​លោក​យិន​វណ្ណ​:​ជា​អភិបាលស្រុក​ប្រាប់ថាៈ​ខឿន​សម្រាប់​ការពារ​ច្រាំង​ទន្លេតូច​បច្ចុប្បន្ន​បាន​ស្ថាបនា​ស្ទើរ​៩០​ភាគរយ​ហើយ​។​គឺ​នៅសល់​ការងារ​ជា​សំណង់​បង្គោល​សម្រាប់​លម្អ​ផ្នែក​ខាងលើ​ច្រាំង​ប៉ុណ្ណោះ​។​ម្លោះ​ហើយ​ខាង​ក្រុម​ជាង​បាន​ឈប់សម្រាក​តាំងពី​ថ្ងៃទី​១៥​ខែសីហា​ឆ្នាំ​២០២០​។​ម្យ៉ាងទៀត​ទន្លេមេគង្គ​ក៏​បាននិងកំពុង​បន្ត​ស្រក​ចុះ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *