ខេត្តស្វាយរៀង៖លោកម៉ែនវិបុលអភិបាលខខេត្តនិងមន្ត្រីក្រោមឱវាទកាលពីព្រឹកថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២០នេះបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អាគាររដ្ឋបាលថ្មីនិងជួបសំណេះសំណាលជាមួយមន្ត្រីនិវត្តជននៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសូរិយោដីខេត្តស្វាយរៀង។
លោកម៉ែនវិបុលអភិបាលខេត្តបានថ្លែងនូវការអរគុណចំពោះការខិតខំប្រឹងប្រែងដឹកនាំបំពេញការងាររបស់លោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសូរិយោដីខេត្តស្វាយរៀងរួមទាំងការអភិវឌ្ឍទីកន្លែងការងាររដ្ឋបាលរបស់ខ្លួន។មានជាអាទិ៍អាគាររដ្ឋបាលថ្មីដែលបានសម្ពោធដាក់ឱ្យដំណើរការនៅពេលនេះជាដើម។ក្នុងនោះរួមមានការដោះស្រាយបញ្ហាផ្សេងៗជូនដល់ប្រជាពលរដ្ឋពាក់ព័ន្ធ និងវិស័យដីធ្លីផងដែរ ។
ក្នុងនាមរដ្ឋបាលខេត្តស្វាយរៀងលោកម៉ែនវិបុលក៏បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះមន្ត្រីចូលនិវត្តន៍ទាំង១៥រូបរបស់មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសូរិយោដីខេត្តស្វាយរៀង។ព្រមទាំងក្រុមគ្រួសាររបស់ពួកគាត់ដែលជានិច្ចកាលសម្ដេចទាំងពីរតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ ក្ដីកង្វល់ បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់។
អំណោយដែលផ្តល់ជូនដល់និវត្តជនទាំង១៥នាក់ក្នុងម្នាក់ៗទទួលបាន៖ថវិកា២០ម៉ឺនរៀល,សាប៊ូ២ដុំ, ជែលអាល់កុលលាងដៃ១ដប,ស្ព្រៃអាល់កុល១ដប, ម៉ាស១ដុំ អង្ករ៥០គីឡូក្រាម, ទឹកត្រី១យួរ និងមី១កេស ៕