Uncategorized

សមត្ថកិច្ចឃាត់ជនសង្ស័យម្នាក់ក្រោយពីលួចម៉ូតូពលរដ្ឋហើយគេចខ្លួន

 

​ភ្នំពេញ​៖​កម្លាំង​នគរបាល​ខណ្ឌដូនពេញ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្រោយពី​លួច​ម៉ូតូ​ពលរដ្ឋ​ហើយ​គេចខ្លួន​បាន​មួយថ្ងៃ​។​ករណីនេះ​បានធ្វើ​ឡើង​នៅ​ចំណុច​សួន​មាត់ទន្លេ ផ្លូវ​ព្រះស៊ីសុវត្ថិ​កែង​ផ្លូវ​១៣០​ភូមិ​៣ សង្កាត់​ផ្សារកណ្តាល​១​ខណ្ឌដូនពេញ​កាលពី​ព្រលប់​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២០ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​៖​ជនសង្ស័យ​ឈ្មោះ សុខ ពេជ្រ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ស្នាក់នៅ​និង​មុខរបរ​មិន​ពិតប្រាកដ ។ វត្ថុតាង​ចាប់យក​ម៉ូតូ​មួយគ្រឿង​ម៉ាក​HOMDA Click ពណ៌​ខ្មៅ​ស ពាក់​ដ្លា​ក​លេខ​1X2631​លេខ​តួ​3501D5104693​លេខ​មា​ស៊ីន​0104693​បាន​ប្រគល់ឱ្យ​ជនរងគ្រោះ​យកទៅ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​។​ចំណែក​ជនរងគ្រោះ​ឈ្មោះ សូ ភឿន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងសំណង ស្នាក់នៅ​ផ្ទះជួល ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

​ក្រោយពី​សាកសួរ​ជនសង្ស័យ​ឈ្មោះ សុខ ពេជ្រ បាន​សារភាពថា​ខ្លួន​ពិតជា​បានធ្វើ​សកម្ម ភាព​លួច​ម៉ូតូ ប្រាកដ​មែន​។​ឆ្លងតាម​ការធ្វើ​តេស​ស្វែងរក​សារធាតុ​ញៀន​លើ​ជនសង្ស័យ​ឈ្មោះ​សុខ ពេជ្រ​ជា​លទ្ធផល​គឺមាន​សារធាតុ​ញៀន​។​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ជនសង្ស័យ​ទៅ​តុលាកា​ដើម្បី​ចាត់ការ​បន្ត​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *