Uncategorized

រថយន្តធំបើកបុកជាមួយអ្នកជិះម៉ូតូបណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

 

ព្រះសីហនុ៖រថយន្តដំម៉ាកហ៊ីណូពាក់ផ្លាកលេខភ្នំពេញ3E5594ផ្ទុកកុងតឺន័រទិសដៅចេញពីក្រុងព្រះសីហនុទៅភ្នំពេញបានបុកជាមួយម៉ូតូបណ្តាលឱ្យបុរសម្នាក់របួសធ្ងន់។ហេតុការណ៍បានកើតឡើងនៅលើផ្លូវជាតិលេខ៤ត្រង់រង្វង់មូលនាគភូមិស្មាច់ដែងឃុំរាមស្រុកព្រៃនប់ខេត្តព្រះសីហនុកាលពីម៉ោង៥ល្ងាចថ្ងៃទី១២ខែមករាឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា៖បុរសជិះម៉ូតូពាក់ផ្លាកលេខតាកែវ1F6200រងរបួសធ្ងន់ឈ្មោះយ៉ន់ហូអាយុ៥០ឆ្នាំរស់នៅស្រុកដងទង់ខេត្តកំពត។ភ្លាមៗជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ។អ្នកបើកបររថយន្តឈ្មោះអ៊ាងសុបញ្ញាភេទប្រុសអាយុ៣១ឆ្នាំមានទីលំនៅខេត្តកំពង់ចាម៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *