កំពង់ចាម៖កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តនឹងបញ្ជូនក្រុមជនសង្ស័យចំនួន៤នាក់ពាក់ព័ន្ធករណីគ្រឿងញៀនដែលចាប់បាននៅម្តុំវត្តមៀនក្នុងភូមិត្រពាំងក្រសាំងឃុំត្រពាំងព្រះស្រុកព្រៃឈរខេត្តកំពង់ចាមកាលពីរសៀលថ្ងៃទី១២ខែមករាឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យ១,ឈ្មោះសឿនសោភ័ណ្ឌភេទស្រីអាយុ៤០ឆ្នាំ២,ឈ្មោះ ឈន ឈីនភេទប្រុសអាយុ៣០ឆ្នាំ៣,ឈ្មោះអ៊ុនលីហួរភេទប្រុសអាយុ១៥ឆ្នាំ៤,ឈ្មោះអៃអេភេទប្រុសអាយុ១៧ឆ្នាំ។ចំពោះសម្ភារដកហូតរួមមាន៖ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន៤២កញ្ចប់(ធំ៦កញ្ចប់),។
ទូស័ព្ទដៃ៥គ្រឿង,រថយន្ត១គ្រឿង,កាំភ្លើងកែច្នៃ១ដើម,ស្រោមកាំភ្លើងK៥៤,ផ្លាកលេខខេមរភូមិន្ទ២បន្ទះ,អាយកូម១គ្រឿង,អាវខេមរភូមិន្ទថ្នាក់ឧត្តមសេនីយ៍ត្រីក្លែងក្លាយ១សម្រាប់និងថងវេចខ្ចប់មួយចំនួនធំ។បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវសមត្ថកិច្ចនឹងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕សហការី