Uncategorized

ប៉ូលិសចាប់បុរសម្នាក់ដែលយកកាំបិតកាប់ប្អូនថ្លៃឲ្យរបួសធ្ងន់ធ្ងរ

 

បាត់ដំបង៖កម្លាំងនគរបាលស្រុកមោងឫស្សីបានចាប់បុរសម្នាក់ដែលយកកាំបិតកាប់ប្អូនថ្លៃឱ្យរបួសធ្ងន់ធ្ងរក្រោយមានទំនាស់ពាក្យសម្តីបន្តិចបន្តួច។ការឃាត់ខ្លួនបានធ្វើឡើងនៅក្រុមទី៤ភូមិទួលព្រុំ១ឃុំកកោះស្រុកមោងឫស្សីខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី១២ខែមករាឆ្នាំ២០២១។

មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា៖ជនសង្ស័យឈ្មោះតិលឌិនភេទប្រុសអាយុ៤៨ឆ្នាំនៅភូមិទួលព្រុំ១ឃុំកកោះស្រុកមោងឫស្សីខេត្តបាត់ដំបងបានយកកាំបិតកាចែតកាប់ទៅលើជនរងគ្រោះឈ្មោះអ៊ុនប៊ុនរិទ្ធភេទប្រុសអាយុ៣៨ឆ្នាំត្រូវជាប្អូនថ្លៃចំកញ្ចឹងកខាងឆ្វេង១កន្លែងបណ្តាលឱ្យរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង។
មន្ត្រីដដែលបានបន្តថា៖មូលហេតុបណ្តាលមកពីជនល្មើសមានទំនាស់ពាក្យសម្តីក្នុងក្រុមគ្រួសារ។ករណីនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *