Uncategorized

សមត្ថកិច្ចបញ្ជូនវៀតណាម០៨នាក់ចូលមកកម្ពុជាខុសច្បាប់ទៅនាយកដ្ឋានជំនាញ

 

បាត់ដំបង៖កម្លាំងនគរបាលខេត្តបាត់ដំបងបានរៀបចំបញ្ជូនជនជាតិវៀតណាមចំនួន៨នាក់ដែលចូលមកកម្ពុជាខុសច្បាប់ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដើម្បីអនុវត្តតាមនីតិវិធីនៅព្រឹកថ្ងៃទី១៣ខែមករាឆ្នាំ២០២១នេះ។
លោកឧត្តមសេនីយ៍ត្រីដាញ់អេងប៊ុនចាន់ស្នងការរងនគរបាលខេត្តផែនការងារអន្តោប្រវេសន៍បានឱ្យដឹងថា៖ការរៀបចំបញ្ជូនជនជាតិវៀតណាមចំនួន៨នាក់ទៅនាយកដ្ឋានជំនាញនាពេលនេះបន្ទាប់ពីពួកគាត់បានធ្វើដំណើរចូលពីទឹកដីថៃឆ្លងចូលមកក្នុងកម្ពុជាតាមច្រករបៀងក្នុងស្រុកកំរៀងខេត្តបាត់ដំបងដោយខុសច្បាប់។
លោកឧត្តមសេនីយ៍ត្រីបានបន្តថា៖សមត្ថកិច្ចនៅទីនោះបានពិនិត្យនិងបានដាក់ឱ្យពួកគាត់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។បន្ទាប់ពីរយៈពេលធ្វើចត្តាឡីស័កបានកន្លងផុតទៅហើយពួកគាត់មិនមានករណីកូវីដ១៩ទេទើបសមត្ថកិច្ចរៀបចំបញ្ជូនពួកគាត់ទៅកាន់នាយកដ្ឋានជំនាញដើម្បីអនុវត្តតាមនីតិវិធី៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *