Uncategorized

កម្លាំងរដ្ឋបាលជលផលកំពង់ឆ្នាំងចុះបង្ក្រាបបទល្មើសក្នុងរដូវបិទនេសាទ

 

​ខេត្តកំពង់ឆ្នាំង​៖​កាលពី​ថ្ងៃទី​១០​ខែកញ្ញា​ឆ្នាំ​២០២០​កម្លាំង​ខណ្ឌ​រដ្ឋ​បាលជ​ល​ផល​កំពង់ឆ្នាំង​បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​នៅ​ចំណុច​បឹង​អញ្ចាញ​,​ខ្វែង​ឆ្លុះ​,​កំពង់​អួរ​,​និង​កប​ចេស​វាល​សំណាប​ស្ថិត​ក្នុងភូមិ​ក្បាល​កន្លង់​ឃុំ​ពាម​ឆ្កោក​ស្រុក​ជល​គី​រី​ខេត្តកំពង់ឆ្នាំង​។​

​ក្នុងការ​បង្ក្រាប​បទល្មើស​នេសាទ​នេះ​កម្លាំងចម្រុះ​បាន​ចុះ​រុះរើ​បាំងសាច់​អ៊ួ​ន​រាំង​ផ្ចិត​ពោះ​ព្រែក​និង​បំផ្លាញចោល​វត្ថុតាង​របាំង​ស្បៃ​មុង​នៅនឹងកន្លែង​។​ជា​លទ្ធផល​របាំង​ស្បៃ​មុង​៣២​កន្លែង​ប្រវែង​១.៥០០​ម៉ែត្រ​,​លូ​កង​ស្បៃ​មុង​៣២​គ្រឿង​,​បង្គោល​៨០០​និង​ចាក់​ត្រី​លែង​ទៅក្នុង​ទន្លេ​វិញ​ចំនួន​៣០០​គីឡូក្រាម​។​

​លោក​លី​ឡា​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង​ធ្លាប់​ប្រាប់​ឱ្យដឹងថាៈ​ការចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅក្នុង​រដូវ​បិទ​នេសាទ​ម្លាំ​ង​ជលផល​ចុះបង្ក្រាប​ជា​បន្តបន្ទាប់​ដោយ​ធ្វើយ៉ាងណា​កាត់បន្ថយ​បទល្មើស​ជលផល​ឱ្យ​នៅសល់​តិចតួច​បំផុត​នៅក្នុង​ខេត្តកំពង់ឆ្នាំង ។​

​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​បានដឹង​ទៀតថាៈ​នៅក្នុង​រដូវ​បិទ​នេសាទ​នេះ​កម្លាំង​របស់លោក​បាន​ចុះ​ត្រួត​ពិនិត្យមើល​ជាប្រចាំ​និង​បាន​ទប់ស្កាត់​និង​បំផ្លាញចោល​ស្បែ​មុង​,​របាំង​សាច់​អួន​ក្រឡា​ញឹក​,​ជា​បន្តបន្ទាប់​។​ប៉ុន្តែ​បទល្មើស​នេសាទ​មិនចេះ​អស់​ដោយសារតែ​ជនល្មើស​មួយចំនួន​នៅតែ​គិតពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *