កំពង់ស្ពឺ៖ រថយន្តមិនស្គាល់ម៉ាក បុកម៉ូតូ បណ្តាលមនុស្សម្នាក់ ស្លាប់ នៅនឹងកន្លែងកើតហេតុ ។ ហេតុការណ៍នេះ បានកើតឡើង នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៦៣~៦៤ ស្ថិតក្នុងភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។
សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថាៈ មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក អ្នកបើកបរ មិនស្គាល់ឈ្មោះ បើកបរពីទិសខាងកើត ទៅខាងលិច ក្នុងល្បឿនលឿន លុះបើកមកដល់ចំណុចខាងលើ បានជ្រុលទៅបុកម៉ូតូមួយគ្រឿង ម៉ាកហុងដា អេកាណូ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ ថូ មុត ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិក្អែកពង ឃុំតាំងស្យា ស្រុកភ្នំស្រួច (មិនពាក់មួកសុវត្ថិភាព) ដែលកំពុងបើកបរ ស្របទិសគ្នា ពេញទំហឹង បណ្តាលអោយ អ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ។
ប្រភព បានបន្តថាៈ ក្រោយពីកើតហេតុ អ្នកបើករថយន្តបង្ក បានបើករត់គេចខ្លួនបាត់។ សមត្ថកិច្ច បានប្រគល់សព ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យ ទៅតាមប្រពៃណី។ ចំពោះម៉ូតូ បានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក និងស្រាវជ្រាវរកអ្នកបើករថយន្តបង្ក មកផ្តន្ទាទោស៕