Uncategorized

ប្រាប់នគរបាលដែលមានរថយន្តពាក់ស្លាកន-បមិនត្រឹមត្រូវត្រូវដោះចេញជាបន្ទាន់

 

​​ភ្នំពេញ​៖​ស្នងការដ្ឋាន​នគរបាល​រាជធានី​បាន​បិទ​ស្លាក​សញ្ញា​រាជសីហ៍​ដែលជា​ឡូហ្គោ​និមិត្ត​រូបតំណាង​នគរបាលជាតិ​ដល់​រថយន្ត​ទាំងឡាយ​ដែល​ប្រើប្រាស់​ស្លា​កន​.​ប​។​ការបិទ​ស្លាក​ឡូហ្គោ​រាជសីហ៍​តំណាង​នគរបាលជាតិ​នេះ​គឺជា​ការ​សម្គាល់​បញ្ជា​ក់នូវ​ទ្រព្យសម្បត្តិ​របស់​រថយន្ត​ប្រើប្រាស់​ដោយ​នគរបាល​។​ដើម្បី​ចៀសវាង​ការ​ក្លែងបន្លំ​របស់​រថយន្ត​មួយចំនួន​ដែល​ប្រើប្រាស់​ស្លាក​លេខ​ន​.​ប បង្ក​ការរិះគន់​ពី​ប្រជាពលរដ្ឋ​។​

​រថយន្ត​ពាក់​ស្លាក​លេខ​ន​-​ប​ចំនួន​១១៨​គ្រឿង​ដែល​បាន​ចុះបញ្ជី​ជា​ទ្រព្យ​របស់​អង្គភាព​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រមូល​យកមក​ត្រួតពិនិត្យ​និង​បិទ​ឡូហ្គោ​រូប​សញ្ញា​នគរបាលជាតិ​(​រាជសីហ៍​)​។​ពី​មន្ត្រីនគរបាល​មកពី​អគ្គនាយកដ្ឋាន​ភ​ស្ត​ភារ​និង​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ​និង​វត្តមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស​ថេត​អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​
​ដើម្បីឱ្យ​ការប្រើប្រាស់​រថយន្ត​ស្លាក​លេខ​ន​-​ប​ឱ្យ​ស្របតាម​គោលការណ៍​ច្បាប់​។​គ្រា​ដែល​គេ​មើលឃើញថា​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​មានការ​ប្រើប្រាស់​រថយន្ត​ពាក់​ស្លាក​លេខ​ន​-​ប​ក្លែងក្លាយ​បំពាក់​លើ​រថយន្ត​ស៊េរី​ទំនើបៗ​មួយចំនួន​បង្ក​ឱ្យ​រង​ការរិះគន់​ពី​បណ្តាញ​ព័ត៌មាន​សង្គម​ដែល​ធ្វើឱ្យប៉ះពាល់​កិត្តិយស​នគរបាលជាតិ​។​
​ពាក់ព័ន្ធ​និង​ការប្រើប្រាស់​រថយន្ត​ពាក់​ស្លាក​លេខ​ន​-​ប​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រតិបត្តិការ​ការងារ​សន្តិ​សុខ​សណ្តាប់ធ្នាប់​សង្គម​ប្រចាំខែ​មិថុនា​លើក​ទិសដៅ​ការងារ​ប្រចាំខែ​កក្កដា​។​
កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែមិថុនា​ឆ្នាំ​២០២០​ក៏បាន​ណែនាំ​មន្ត្រីនគរបាល​ចំណុះ​អង្គភាព​ទាំងអស់​ដែលមាន​រថយន្ត​ប្រើប្រាស់​ពាក់​ស្លា​កន​-​ប​មិន​ត្រឹមត្រូវ​តាមច្បាប់​ត្រូវ​ដោះចេញ​ជាបន្ទាន់​។​បើ​ក្នុងករណី​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់​អាច​ប្រឈម​រង​ការចោទប្រកាន់​ពីបទ​ល្មើស​ក្លែង​ឯកសារ​សាធារណៈ​ខុសច្បាប់​។​

​ក្នុង​កិច្ចប្រជុំ​នោះ​ផងដែរ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស​ថេត​ក៏បាន​ណែ​នាំឱ្យ​មន្ត្រីនគរបាល​ចំណុះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ត្រូវ​ប្រើប្រាស់​មធ្យោបាយ​របស់រ​ដ្ឋ​ឱ្យចំ​ទិសដៅ​ការងារ​និង​ហាម​មិនឱ្យ​យក​មធ្យោបាយ​ទាំងនោះ​ប្រើប្រាស់​ធ្វើជា​កម្ម​សិទ្ធ​បុគ្គល​រឺ​ជា​លក្ខណៈ​គ្រួសារ​ប្រើ​ខុស​ទិសដៅ​ការងារ​របស់​រដ្ឋ​ដែល​បង្ក​រង​ការរិះគន់​ពី​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស​ថេត​បានលើកឡើង​និង​ដាក់​ទិសដៅ​ការងារ​មួយចំនួន​សម្រាប់​កម្លាំង​នគរបាល​ក្រោម​ឱវាទ​យកទៅអនុវត្ត​ការងារ​បន្ត​នៅ​ខែកក្កដា​ខាងមុខនេះ​។​ដោយបាន​ណែនាំ​ផែន​ការងារ​សន្តិសុខ​បន្ត​តាមដាន​ស្រាវជ្រាវ​ចាប់​ឃាត់​មុខសញ្ញា​ដែល​ធ្វើ​សកម្មភាព​ខុសច្បាប់​បង្ក​អំពើ​ញុះញង់​នាំទៅរក​ចលាចល​ក្នុងសង្គម​យកមកអនុវត្ត​តាមផ្លូវ​ច្បាប់​។​

​ណែនាំ​ឱ្យ​ផែន​ការងារ​ព្រហ្មទណ្ឌ​និង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤​បន្ត​អនុវត្ត​វិធានការណ៍​បង្ការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​អំពើ​លួច​ឆក់​ប្លន់​ធានាបាន​សុខ​សុវត្ថិភាព​ជូន​ប្រជាបលរដ្ឋ​បញ្ហា​នេះ​ត្រូវ​រួមគ្នា​ដោះស្រាយ​ដោយ​ប្រើប្រាស់​វិធាន​ការសរុប​កម្លាំង​សរុប​។​ណែនាំ​ផែនការ​ងារ​ចរាចរណ៍​ឱ្យ​បន្ត​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ម៉ឺងម៉ាត់​។​មន្ត្រី​អនុវត្ត​ច្បាប់​ត្រូវអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​ចៀសវាង​អនុវត្ត​លើស​គោលការណ៍​និង​បទបញ្ជា​ថ្នាក់លើ​។​

​លោកស្នងការ​ក៏បាន​ជម្រុញ​ផែនការ​ការងារ​ប្រឆាំង​គ្រឿងញៀន​បន្ត​ចាត់វិធានការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ឱ្យមាន​ប្រសិទ្ធភាព​បំផុត​និង​ស្រាវជ្រាវ​ស្វែងរក​បង្ក្រាប​មុខសញ្ញា​លក់​ចែកចាយ​ជួញដូរ​គ្រឿងញៀន​ដើម្បី​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​។​ណែ​នាំឱ្យ​មន្ត្រីនគរបាល​ក្រោម​ឱវាទ​បន្ត​យកចិត្តទុកដាក់​ខ្ពស់បំផុត​ពី​សុវត្ថិភាព​ថ្នាក់ដឹកនាំ​កំពូល​នៃ​ព្រះរាជណាចក្រ​កម្ពុជា ក៏ដូចជា​ប្រតិភូ​ជាតិ​និង​អន្តរជាតិ ។​
ត្រូវ​សហការ​និង​អង្គភាព​ដទៃ​ការពារ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ឱ្យបាន​ល្អ​ដោយ​ធ្វើយ៉ាងណា​ធានា​ឱ្យបាន​សុវត្ថិភាព​គ្រប់គ្រាន់​ជូន​ដល់​ថ្នាក់ដឹកនាំ​និង​ប្រតិភូ​ជាតិ​-​អន្តរជាតិ​។​ការងារ​នេះ​ត្រូវអនុវត្ត​មានការ​ទទួល​ខុសត្រូវ​ខ្ពស់​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *