Uncategorized

លួចយកដែកបំពង់ទីប របស់ក្រុមហ៊ុនស្ថាបនាប្រជាជាតិលេខ៥ នៅស្រុកនិងឬស្សីត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនតាមអនុវត្តតាមច្បាប់

បាត់ដំបង៖កាលពីថ្ងៃ​ អាទិត្យ​៤កេីត​ខែ​បុស្សឆ្នាំខាលចត្វា​ស័កព.ស.២៥៦៦​ត្រូវនឹងថ្ងៃទី២៥ខែ​ ធ្នូ​ ឆ្នាំ​ ២០២២ វេលាម៉ោង២២និង២០នាទី ចំណុចក្រុមទី៧ ភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោង​ ឫស្សី ខេត្តបាត់​ដំបង មានករ​ណី​លួច (ដែកបំពង់ទីប) មួយបានកើតឡើងដែលករណីនេះ​ បង្កដោយជនសង្ស័យមិនស្គាល់ឈ្មោះ​ បានធ្វេី​សកម្មភាពលួចយកដែកបំពង់ទីបរបស់ក្រុមហ៊ុនធ្វើផ្លូវជាតិលេខ៥ អស់ចំនួន​១១ដើម ដែលក្នុង០១ដើមប្រវែង០​២​ម៉ែត្រ(ក្រុ​ម​ហ៊ុនTEKKEN)ដែលផ្ញើទុកនៅផ្ទះរបស់ឈ្មោះ ស្រី ពេជ្រ ភេ​ទប្រុស អាយុ៦៣ ឆ្នាំ ទីលំនៅចំ​ណុចកើតហេតុខាងលេី​ ដែលមានតំណាងម្ចាស់ក្រុមហ៊ុនធ្វើផ្លូវឈ្មោះ គួយ សាន់នី ភេទប្រុស អា​យុ២៣ឆ្នាំ រស់នៅភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

នៅពេលដឹងថាបាត់​ ជនរងគ្រោះជាតំណាងក្រុម​ហ៊ុនបានប្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុក​ ហេីយអនុវត្ត​ តាមយោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នង​ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចយោបល់របស់លោ​ក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នង​ការរងផែនការងារនគរបាល​ព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍ឯក​ ស​ គឹម​ឡុង​ អធិការនគរបាលស្រុកមោងឫស្សី​ បានដឹកនាំកម្លាំងជំនាញនិងប៉ុស្តិ៍នគរបាលរដ្ឋាបា​ល​មោងចុះធ្វេីការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ ពៅ ចំរើន ភេទប្រុស អាយុ៣៩ឆ្នាំ នៅថ្ងៃទី២៦​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២២ វេលាម៉ោង៨និង០០នាទីព្រឹកនៅចំណុចក្រុមទី៧ ភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី រួចបញ្ជូ​នមកទៅកាន់អធិការដ្ឋាននគរបាលស្រុកមោងឫ​ស្សីដេីម្បីធ្វេីការសាកសួរ​ ។

វត្ថុតាងដកហូតបានរួមមាន៖
-ដែកបំពង់ទីបចំនួន​ ១១ដេីម

បច្ចុប្បន្នជនសង្ស័យត្រូវ​បានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាន​នគរបាល​ស្រុកមោងឫស្សី ដើម្បីកសាងសំណុំរឿងបញ្ជូនមកផែនជំនាញ​ អនុវត្តបន្តតាមនីតិវិធី​ ច្បាប់​ រីឯដែកបំពង់ទីបបានធ្វេីការ​ប្រគល់ជូ​ន​ ទៅក្រុមហ៊ុនវិញ៕

Processed with Rookie Cam
pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *