Uncategorized

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់និងថ្នាំញៀនមួយចំនួន

 

​ភ្នំពេញ​:​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឆែកឆេរ​ឃើញ​ក្រាម​ស​ថ្លា​សង្ស័យ​ជា​សា​ធាតុ​ញៀន​ចំនួន​២ កញ្ចប់​តូច កាលពី​វេលា​ម៉ោង ៣​រសៀល ថ្ងៃទី ៨ ខែ តុលា ឆ្នាំ​២០២០​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​នៅ​ភូមិ​សាមគ្គី​១ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថាៈ​ជនសង្ស័យ​ឈ្មោះ ហ៊ុន សៅ​មេសា ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ​មិន​ពិត​ប្រា​ដក ស្នាក់នៅ តូប​ជួល​ក្នុង​ផ្សារ​សាមគ្គី​១ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​


​វត្ថុតាង​ដកហូត​បានរួម​មាន ក្រាម​ស​ថ្លា​សង្ស័យ​ជា​សា​ធាតុ​ញៀន​ចំនួន ២ កញ្ចប់ ថង់​តូច ។​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា​វត្ថុតាង​ខាងលើ​ពិតជា​របស់គេ​ពិតប្រាកដ​មែន​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *