Uncategorized

គ្រោះថ្នាក់ចរាចរណ៍រថយន្តធំនិងរថយន្តដឹកកម្មករបុកគ្នារបួស៥៧នាក់

 

​ខេត្តកំពង់ឆ្នាំង​:​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​ធំ​និង​រថយន្ត​ដឹក​កម្មករ​បុក​គ្នា​បណ្តាលឱ្យ​កម្មការិនី​រោងចក្រ​កាត់ដេរ​បាន​រងរបួស​របួស​៥៧​នាក់​។​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ពេលដែល​មេឃ​កំពុងតែ​ធ្លាក់ភ្លៀង​ខ្លាំង​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​ប្រាំ​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៩​និង​៤០​ដែល​នៅក្នុង​ស្ថិត​ក្នុងភូមិ​ជន្លាត់ដៃ​ឃុំ​ស្វាយ​ស្រុក​សាមគ្គី​មានជ័យ​ខេត្តកំពង់ឆ្នាំង​កាលពី​នៅវេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​៨​ខែតុលា​២០២០​។​

​ប្រភពពី​សមត្ថកិច្ច​នគ​បាល​មូលដ្ឋាន​បានឱ្យដឹងថាៈ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បានកើត​ឡើង​រវាង​រថ​យន្ត​ម៉ាក​HYUNDAI​ពណ៍​បៃតង​ពាក់​ស្លាក​លេខ​ភ្នំពេញ​3B4649​ជា​រថយន្ត​ដឹក​កម្ម​ការ​នី​រោងចក្រ​កាត់ដេរ​មកពី​ស្រុក​ពញាឮ​ខេត្តកណ្ដាល​។​រថយន្ត​នេះ​ពេល​បើកបរ​មកដល់​ចំណុច​ខាងលើ​បាន​ទៅបុក​ជាមួយនិង​រថយន្ត​ម៉ាក HINO ពណ៍ ស ពាក់​ស្លាក​លេខ ភ្នំពេញ​3B7910 សណ្តោង​រឺ​ម៉ក់​ពាក់​ស្លាក​លេខ ព្រះសីហនុ 4A3483 បើកបរ​ដោយ​ឈ្មោះ ពេជ្រ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​នៅ​ខេត្តពោធិ៍សាត់​។​

​ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​ធំ​ទាំង​២​គ្រឿង​បាន​រត់​គេចខ្លួនបាត់​ទុក​រថយន្ត​បន្សល់​រថយន្ត​នៅ​កន្លែងកើតហេតុ​ត្រូវ​សមត្ថកិច្ច​នាំមក​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយ​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​។​


​លោក​ពៅ​ស៊ីថា​ប្រធាន​មន្ទីរ​កា​ងារ​ខេត្តកំពង់ឆ្នាំង​បានឱ្យ​អ្នកកាសែត​ដឹងថាៈ​ពិតជា​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធំ​និង​រថយន្ត​ដឹក​កម្មករ​ពិតប្រាកដ​មែន​។​លោក​បានឱ្យដឹង​ទៀតថា​ភ្លាមៗ​ខាង​លោក​បាន​ចុះទៅ​ដល់​តាម​បណ្តា​មន្ទីរពេទ្យ​ទាំង​២​ដើម្បី​សាកសួ​សុខទុក្ខ​។​ក្នុងករណី​គ្រោះថ្នាក់​នេះ​បាន​បណ្តាលឱ្យ​រងរបួស​ស្រាល​៥៧​នាក់​និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​តែ​ចំនួន​៣០​នាក់​ហើយ​មកដល់ពេលនេះ​ត្រូវ​បានចេញ​ទៅផ្ទះ​បណ្តើរៗ​ហើយ​ដែរ​៕សហការី

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *