ខេត្តពោធិសាត់:សមត្ថកិច្ចជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់បន្តចុះបង្ក្រាបបទល្មើសជលផលជាបន្តបន្ទាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ការបង្ក្រាបបទល្មើសជលផលនេះធ្វើឡើងនៅពីចំណុចផ្សេងគ្នាកាលពីថ្ងៃទី២៣ខែតុលាឆ្នាំ២០២០។
ការបង្ក្រាបបទល្មើសជលផលនេះនេះដឹកនាំដោយលោកហុកម៉េងអាននាយសង្កាត់សហការណ៍ជាមួយនគរបាលស្រុកនិងយោធាខេត្តបានចុះបង្ក្រាបបទល្មើសជលផលនៅចំណុចកំពង់គុជដល់ភូមិចារុះឃុំរាំងទិលស្រុកកណ្ដៀងខេត្តពោធិ៍សសាត់។ជាលទ្ធផលបាន២ករណីវត្ថុតាងត្រូវបានរុះរើនិងបំផ្លាញចោលរបាំងសាច់អួនចំនួន២ខ្សែប្រវែង៥៥០ម៉ែត្រ។ក្បាលបរចំនួន៣គ្រឿងនិងរបាំងស្បៃមុង៣ខ្សែប្រវែង៨៥០ម៉ែត្របង្គោលចំនួន៤៦០ដើមនិងបានចាក់លែងត្រីចំរុះចូលទៅក្នុងទន្លេវិញផងដែរ ។
សូមបញ្ជាក់ផងដែរថារាល់ករណីចេញបង្ក្រាបបទល្មើសនេសាទម្ដងៗសមត្ថកិច្ចមិនដែលឃាត់ខ្លួនជនល្មើសបានម្ដងណាឡើយនៅពេលសមត្ថកិច្ចជំនាញទៅដល់ជនល្មើសតែងតែបានគេចខ្លួនបាត់ទៅហើយ ៕សហការី