Uncategorized

ខ្លួនជនសង្ស័យ១៣នាក់ពាក់ព័ន្ធគ្រឿងញៀននិងវត្ថុតាងជិត៤០កញ្ចប់

 

​ភ្នំពេញ​៖​កម្លាំង​អាវុធហត្ថ​ខណ្ឌទួលគោក​បាន​ចុះ​ធ្វើការ​បង្ក្រាប​ទីតាំង​មួយកន្លែង​ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​១៣​នាក់​ក្នុងនោះ​មាន​ស្រី​៣​នាក់​ព្រមទាំង​ដកហូត​វត្ថុតាង​គ្រឿងញៀន​៣៧​កញ្ចប់​តូចធំ​និង​សម្ភារ​មួយចំនួន​។​ការបង្ក្រាប​នេះ​ធ្វើឡើង​នៅ​ចំណុច​ផ្លូវ​២៣៤ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក កាលពី​រសៀល​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​១៣​នាក់ ត្រូវបាន​បញ្ជូនទៅ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *