Uncategorized

ផ្នែករដ្ឋបាលជលផលខេត្តពោធិ៍សាត់ចុះបង្ក្រាបបទល្មើសនេសាទ

 

​ខេត្តពោធិសាត់​:​សមត្ថកិច្ច​ផ្នែក​រដ្ឋបាល​ជលផល​ក្រគរ​ខេត្តពោធិ៍សាត់​ចុះ​ធ្វើការ​បង្ក្រាប​បទល្មើស​នេសាទ​ជា​បន្តបន្ទាប់​។​ការចុះ​បង្ក្រាប​បទល្មើស​ជលផល​នេះ​បានធ្វើ​ឡើង​នៅ​ភូមិ​កំពង់​ថ្គោល​ឃុំ​អ​ន្សា​ចំបក់​ស្រុក​ក្រគ​ខេត្ត​ពោធិ៍​ស​សាត់​កាលពី​រសៀល​ថ្ងៃទី​៤​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​

​មន្ត្រីជលផល​បានឱ្យដឹងថាៈ​ការចុះ​បង្ក្រាប​បទល្មើស​នេសាទ​នេះ​ដឹកនាំ​ដោយ​លោក​ភុ​នវ​ណ្ណា​នាយផ្នែក​រដ្ឋបាល​ជលផល​ក្រគ​សហការ​ណ៍​ជាមួយនិង​យោធា​ខេត្ត​។​ជា​លទ្ធផល​បាន​រុះរើ​និង​បំផ្លាញចោល​របាំង​ស្បៃ​មុង​ចំនួន​២​ខ្សែ​ប្រវែង​២២០​ម៉ែត្រ​,​លូ​ស្បៃ​មុង​ចំនួន​៤​មាត់រ​បាំងសាច់​អួន​ក្រឡា​ញឹក​១​ខ្សែ​ប្រវែង​១៥០​ម៉ែត្រ​ក្បាល​បរ​២​គ្រឿង​បង្គោល​ចំរឹង​ចំនួន​១៣៥​ដើម​។​ក្នុង​នោះបាន​ចាក់​លែង​ត្រី​ចម្រុះ​មួយចំនួន​ចូលទៅក្នុង​ទន្លេ​វិញ​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *