Uncategorized

លោក ហ៊ុន ម៉ានី ផ្ដល់សម្ភារៈការពារជំងឺ១៩ដល់តំបន់ព្រំដែន

 

​ប៉ៃលិន​៖​លោក​ហ៊ុន​ម៉ា​នី​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​បញ្ជូន​សម្ភារ​ការពា​រ​ជំងឺ​កូ​វីដ​-១៩​ឱ្យទៅ​ភ្នាក់ងារ​ខេត្ត​ប៉ៃលិន​ចុះ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​។​

​លោកស្រី​បាន ស្រីមុំ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ប៉ៃលិន​នៅក្នុង​ពិធី​ទទួល​កាលពី​ថ្ងៃទី ៤​ខែធ្នូ​ឆ្នាំ​២០២០​បាន​លើកឡើងថា​៖​អំណោយ​សម្ភារ​ជាច្រើន​ដែល​ក្រុមការងារ​ខេត្ត​ប៉ៃលិន​ទទួលបាន​នៅពេលនេះ​រួមមាន​:​អាល់កុល​,​ម៉ាស់​,​សាប៊ូ​,​ជេ​ល​សម្អាត​ដៃ​,​ផ្ទាំង​ប៉ាណូ​,​ប័ណ្ណ​ផ្សព្វផ្សាយ​,​រួមទាំង​ថវិកា​មួយចំនួនទៀត​។​សម្ភារ​ទាំងអស់នេះ​ជា​ចំណែក​មួយ​ក្នុង​ការការពារ​ទប់ស្កាត់​ការរីក​រាលដាល​វីរុស​កូ​វីដ​-១៩ ក្នុងដំណាក់កាល​ឆ្លង​ចូលដល់​តំបន់​សហគមន៍​។​

​ប្រធាន​ស​.​ស​.​យ​.​ក​.​ខេត្ត​ប៉ៃលិន​បន្តថា​៖​ចំពោះមុខ​និង​ជាបន្ទាន់​ក្រុមការងារ​នឹង​រៀបចំ​បែងចែក​សម្ភារ​ទាំ​ង​អស់នេះ​បន្ត​ជូន​ដល់​ភ្នាក់ងារ​យុវជន​ក្នុង​ឃុំ​សង្កាត់​ទាំង​៨​។​សំដៅ​ពង្រឹង​ការងារ​ទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ​-១៩​ឱ្យបាន​ទាន់ពេលវេលា​។​ក្រៅពីនេះ​ជម្រុញ​ដល់​ភ្នាក់ងារ​ឱ្យ​ព​ន្លឿ​ន​ចុះ​ផ្សព្វផ្សាយ​ណែនាំ​អប់រំ​ឱ្យបាន​គ្រប់ទិសទី​ស្តីពី​វិធានការ​ការពារ​ជំងឺ​ផ្លូវដង្ហើម​ថ្មី​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន និង​តាម​ខ្នង​ផ្ទះ​នីមួយៗ​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *