Uncategorized

អាជ្ញាធរស្រុកព្រៃនប់ចុះបិទហាងខារ៉ាអូខេ១១កន្លែងមិនព្រមអនុវត្តតាមការណែនាំ

 

​ព្រះសីហនុ​៖​កាលពី​យប់​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០២០​អាជ្ញាធរ​ស្រុក​ព្រៃនប់​បាន​ចុះ​បិទ​ហាង​ខារ៉ាអូខេ​១១​កន្លែង​ដែល​មិន​ព្រម​អនុវត្តតាម​ការណែនាំរ​បស់​ថ្នាក់​ខេត្ត​ខណៈ​ជំងឺឆ្លង​កូ​វីដ​១៩​កំពុង​រីក​រាលដាល​ក្នុង​សហគមន៍​ដែលជា​កង្វល់​របស់​ពល​រដ្ឋ​និង​រាជរដ្ឋាភិបាល​។​

​មន្ត្រី​ចុះ​ប្រតិបត្តិការ​បាន​ថ្លែងថាៈ​ហាង​ខារ៉ាអូខេ​មួយចំនួន​តូច​នៅក្នុង​ទីប្រជុំជន​ក្នុង​ឃុំ​វាលរេញ​ស្រុក​ព្រៃនប់​មាន​ចេតនា​មិន​ចូលរួម​អនុវត្តតាម​ការណែនាំ​នៃ​ក្រសួងសុខាភិបាល​និង​អាជ្ញាធរ​ទើប​មានការ​ចុះ​បិទ​តែម្តង​។​មន្ត្រី​ថ្លែងថា​ការបិទ​កន្លែង​កម្សាន្ត​ខារ៉ាអូខេ​នេះ​គឺ​បិទ​ជា​បណ្តោះអាសន្ន​ដើម្បី​ការពារ​ទប់ស្កាត់​ជំងឺ​កូ​វី​១៩​ក្នុងភូមិ​សាស្ត្រ​ស្រុក​ព្រៃនប់​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *