Uncategorized

ប៉ូលិសសេដ្ឋកិច្ចដកហូតស្រាថ្នាំយីហោតាំងគួយជិត១.០០០ដបនៅស្រុកសំពៅលូន

 

បាត់ដំបង​៖​កាលពី​ថ្ងៃទី​១៨​ខែមិថុនា​ឆ្នាំ​២០២០​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្ត​បាន​ចុះ​រុករក​ស្រាថ្នាំ​យីហោ​តាំង​គួ​យ​ដែល​ធ្វើឱ្យមាន​មនុស្ស​ស្លាប់​៧​នាក់​និង​របួស​ជាង​៣០​នាក់​នៅ​ខេត្តបន្ទាយមានជ័យ​។​ជា​លទ្ធផល​សមត្ថកិច្ច​បាន​រកឃើញ​ស្រាថ្នាំ​ប្រភេទ​នេះ​ជាង​៨០០​ដប​ហើយ​យកទៅ​កម្ទេចចោល​។​

​លោក​យី​យក់សា​នាយការិយាល័យ​នគរបាល​សេដ្ឋកិច្ច​ខេត្ត​បាន​បញ្ជាក់ថា​កាលពី​ថ្ងៃទី​៨​ខែមិថុនា​ឆ្នាំ​២០២០​កន្លងទៅនេះ​មាន​ប្រជាពលរដ្ឋ​ចំនួន​៧​នាក់​បាន​ស្លាប់​និង​របួស​ជាង​៣០​នាក​កំពុង​សម្រាក​ព្យាបាល​ក្នុង​ម​ន្ឋី​រ​ពេទ្យ​ដោយសារ​ពុល​ស្រាថ្នាំ​ម៉ាក​តាំង​គួ​យ​នៅក្នុង​ខេត្តបន្ទាយមានជ័យ ។​

​លោកនាយ​ការិយាល័យ​បានឱ្យដឹងថា​ដោយមាន​ការណែនាំ​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ុច​សុខុន​ស្នងការ​នគរបាល​ខេត្ត​សារបាន​បញ្ជា​ឱ្យកម្លាំង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​នៅ​នៅតាម​ទីផ្សារ​ក្នុង​ក្រុង​និង​ស្រុក​ទាំង​១៤​ដើម្បី រុករក​ស្រាថ្នាំ​ម៉ាក​តាំង​គួ​យ​នេះ​ដោយ មិន អនុញ្ញាតឱ្យ​ដាក់លក់​នៅ លើ ទីផ្សារ តទៅទៀត​ឡើយ​។​
​ចាប់តាំងពី​ថ្ងៃទី​១០​ខ​ខែមិថុនា​នេះ​កម្លាំង​ជំនាញ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​យី​យក់​សាន​ប្រធានការិយាល័យ​បាន​បែងចែក​កម្លាំង​ចុះ​ទៅតាម​ទីផ្សារ​និង​ផ្ទះ​លក់​ចាបហួយ​ទាំង​ក្នុង​ក្រុង​និង​តាម​ស្រុក​ដាច់ស្រយាល​ដើម្បី​រុករក​ប្រភេទ​ស្រាថ្នាំ​នេះ​។​លុះ​មកដល់​ថ្ងៃទី​១៨​ខែមិថុនា​ឆ្នាំ​២០២០​នេះ​សមត្ថកិច្ច​ជំនាញ​បាន​រកឃើញ​ស្រាថ្នាំ​នេះ​កំពុង​ដាក់លក់​នៅក្នុង​ទីផ្សារ​មួយកន្លែង​ក្នុងស្រុក​សំពៅ​លូន​ជាប់​នឹង​ព្រំដែន ថៃ​។​
​លោក ប្រធាន​បាន​មានប្រសាសន៍ថា​ទោះបីជា​ស្រាថ្នាំ​នេះ​ត្រូវបាន​រកឃើញ​ចំនួន​៦៨​យួរ ស្មើនឹង ៨១៦​ដប​ហើយ​បាន​ដកហូត​យកទៅ​កម្ទេចចោល​ដោយបាន ណែនាំ ដល់ ម្ចាស់ មិន អនុញ្ញាត ឱ្យ​លក់​ស្រា​ប្រភេទ​នេះ​ត​ទៀត​ក្តី​។​ក៏​កម្លាំង​មន្ត្រី​របស់លោក​នៅតែ​បន្ត​ចុះ​ប្រតិបត្តិការ​ទៅ​តា​ទីតាំង​ជនបទ​ឆ្ងាយៗ​ដើម្បី​ស្រាវជ្រាវ​រក​បន្តទៀត​ជៀសវាង​ពលរដ្ឋ​ដែល​មិនដឹង​ហើយ​នាំគ្នា​ពិសារ​ស្រា​នេះ​អាចមាន​គ្រោះថ្នាក​រហូត​បាត់​បង់ជីវិត​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *