Uncategorized

សមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តនាំយកអំណោយជូនគ្រួសារក្រីក្រ

 

​ព្រះវិហារ​៖​សមាគម​សិស្ស​និស្សិត​បញ្ញវន្ត​ក្មេង​វត្ត​សាខា​ខេត្តព្រះវិហារ​ដឹកនាំ​ដោយ​លោក​រ័ត្ន​តារា​មុន្នី​រិ​ទ្ធ​និង​លោក​ឌឹ​ម​សុខា​តំណាង​លោក​វេជ្ជ​នុត​សុធា​ប្រធាន​សាខាសមាគម​នៅ​ថ្ងៃទី​១៨​ខែមិថុនា​ឆ្នាំ​២០២០​បាន​ពាំ​នាំយក​អំណោយ​ជូន​លោក​ចក​យឿ​ម​អាយុ​៥៨​ឆ្នាំមាន​ជំងឺ​រ៉ាំរ៉ៃ​។​រស់នៅ​ម្នាក់ឯង​ទទួលបាន​អង្ករ​,​ទឹក​សុទ្ធ​,​ទឹកត្រី​,​ទឹកស៊ីអ៊ីវ​,​និង​ថវិកា​៥៣.០០០​រៀល​។​

​ក្នុងនោះ​សួរសុខទុក្ខ​លោក​ចក​យឿ​ម​អាយុ​៥៨​ឆ្នាំមាន​ជំងឺ​រ៉ាំរ៉ៃ​ហើយ​រស់នៅ​ម្នាក់ឯង​ស្ថិតនៅ​ភូមិ​កា​ឡោ​ត​ឃុំ​សង្កែរ​ពីរ​ស្រុក​ឆែប​ខេត្តព្រះវិហារ​។​សាខាសមាគម សិស្ស និស្សិត បញ្ញវន្ត ក្មេង វត្ត ខេត្តព្រះវិហារ ក៏បាន​ចាប់ផ្ដើម យុទ្ធនាការ​“ មួយរយ -១០០”​ដែល​មានន័យថា​ទូទាំង​ខេត្តព្រះវិហារ​មាន​វត្ត​អារាម​ចំនួន សរុប ១០៦​វត្ត​។​សាខាសមាគម និង ប្ដេជ្ញា ថា​រក វិធី ជួយ ក្នុង មួយ វត្ត យ៉ាងហោចណាស់​ទទួលបាន អង្ករ​១០០​គីឡូក្រាម​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *