សៀមរាប៖កម្លាំងនគរបាលរដ្ឋបាលស្លក្រាមបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប្រើហឹង្សាមានស្ថានទម្ងន់ទៅលើស្ត្រី២នាក់បណ្តាលឱ្យរងរបួសធ្ងន់ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ករណីហឹង្សានេះបានកើតឡើងនៅបន្ទប់សម្រាប់កម្មករធ្វើនំបុ័ងក្នុងភូមិធ្លកអណ្តូងសង្កាត់ស្លក្រាមក្រុងសៀមរាបខេត្តសៀមរាបកាលពីយប់ថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២០។
លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាបបានឱ្យថា៖ជនសង្ស័យឈ្មោះ ប្រែនប្រនភេទប្រុសអាយុ២៧ឆ្នាំមុខរបរជាងភ្លើងទីលំនៅក្រុមទី២ភូមិជប់ឃុំខ្នារពោធិស្រុកសូទ្រនិគម ខេត្តសៀមរាប។នៅមុនកើតហេតុជនសង្ស័យបានមកហៅជនរងគ្រោះឈ្មោះឈៀងមុំភេទស្រីអាយុ ២៦ឆ្នាំមុខរបរកម្មករធ្វើនំបុ័ងស្នាក់នៅកន្លែងធ្វើនំបុ័ងត្រូវជាប្រពន្ឋរបស់ជនសង្ស័យ។
ប្តីប្រពន្ធនេះមិនមានសំបុត្រអាពាហ៍ពិពាហ៍និងបានចែកផ្លូវគ្នាឈប់រស់នៅជាមួយគ្នាចំនួន៣ខែព្រោះជនសង្ស័យប្រើអំពើហឹង្សាញឹកញាប់ឱ្យទៅផ្ទះនៅឯស្រុកសូទ្រនិគមវិញ។តែជនរងគ្រោះមិនព្រមទៅជាមួយក៏បានឈ្លោះប្រកែកគ្នា។ពេលនោះជនសង្ស័យបានយកឈើបន្ទះវាយលើក្បាលជនរងគ្រោះ បណ្តាលឱ្យបែកក្បាលហូរឈាមនិងវាយត្រូវដៃរួចចាប់បោចសក់ទះនិងដាល់លើមុខជាច្រើនដៃ ។
បន្ទាប់មកមានកម្មករដូចគ្នាឈ្មោះធីមធីភេទស្រីអាយុ២៧ឆ្នាំមកជួយជនរងគ្រោះត្រូវជនសង្ស័យវាយត្រូវក្បាល១ឈើបន្ទះរបួសបន្ទាប់មកកម្មករផ្សេងទៀតនាំគ្នាជួយឃាត់និងរាយការណ៍ឱ្យសមត្ថកិច្ច។
សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុនិងបញ្ជូនជនរងគ្រោះទាំងពីរនាក់ទៅពេទ្យនិងនាំជនសង្សយ័មកសាកសួរនៅប៉ុស្ដិ៍។
ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានយកបន្ទះក្តាវាយទៅលើក្បាលជនរងគ្រោះដែលជាប្រពន្ឋរបស់ខ្លួននិងវាយទៅលើក្បាលរបស់ឈ្មោះធីមធីពិតប្រាកដមែន។ជនសង្ស័យត្រូវឃាត់ខ្លួននិងកសាងសំណុំរឿងតាមនីតិវិធីដើម្បីបញ្ជូនទៅតិលាករធ្វើការផ្ដន្ទាទោសតាមច្បាប់៕