Uncategorized

ឃាត់ខ្លួនបុរសម្នាក់តាមដីកាពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ

 

​កំពង់ស្ពឺ​​៖​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​បង្កា​ប់​ឱ្យ​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​បាន​កាលពី​ព្រឹក​ថ្ងៃទី​៧​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​សមត្ថកិច្ច​ស្រុក​ថ្ពង​បានឱ្យដឹងថា​បុរស​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ សយ សុះ អាយុ​៤០​ឆ្នាំ​រស់នៅ​ភូមិ​ទឹក​លង​ទី​១​ឃុំ​រុងរឿង​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។​

​សមត្ថកិច្ច​បាន​ចុះ​អនុវត្តន៍​ដីកា​បង្កា​ប់​ឱ្យ​ចាប់ខ្លួន​លេខ​១៥៨​របស់​ចៅក្រម​ស៊ើបសួរ លោក ហង ស៊ីថា​ពីបទ​មាន​តម្រុយ​ពិរុទ្ធភាព​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​។​ប្រភព​បាន​បន្តថា​ជន​សង្ស័យ​ត្រូវបាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​បន្ត​នីតិវិធី​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *