បាត់ដំបង៖កាលពីព្រឹកថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០២០កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបងបានបង្ហាញមុខជនពាក់ព័ន្ធគ្រឿងញៀន៤នាក់មុនបញ្ជូនទៅតុលាការ។ជនសង្ស័យទាំង៤នាក់នេះត្រូវកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនឃាត់ខ្លូនបានជាបន្តបន្ទាប់កាលពីយប់ថ្ងៃទី៥ខែវិច្ឆិកានៅចំណុចភូមិបឹងឆុងឃុំបឹងប្រាំស្រុកនវេល។
មន្ត្រីនគរបាលប្រឆាំគ្រឿងញៀនខេត្តបានឱ្យដឹងថាជនសង្ស័យដែលត្រូវចាប់ខ្លូនឈ្មោះទុនជាភេទប្រុសអាយុ៣៦ឆ្នាំរស់នៅភូមិតាម៉ាតឃុំព្រៃខ្ពស់ស្រុកបវេលដកហូតបានវត្ថុតាងមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន១ថង់ទម្ងន់១,៦៥ក្រាម។
មន្ត្រីដដែលបានបន្តថាឆ្លងតាមចម្លើយរបស់ឈ្មោះទុនជាកម្លាំងសមត្ថកិច្ចបានបន្តចុះឃាត់ខ្លួនជនដង្ស័យ៣នាក់ទៀតនៅថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០២០ត្រង់ចំណុចភូមិស្រណាលឃុំព្រៃខ្ពស់ស្រុកបវេល។ជនសង្ស័យប្រុសទាំង៣នាក់ឈ្មោះបុងប៊ឹងអាយុ៤៦ឆ្នាំនៅភូមិស្រណាលឃុំព្រៃខ្ពស់។ឈ្មោះហឿងហ៊ឺមអាយុ២១ឆ្នាំនៅភូមិឃុំជាមួយគ្នានិងឈ្មោះសៀប៊ុនសឿតអាយុ៣៦ឆ្នាំនៅភូមិដំរីក្រោមឃុំសឿស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។
វត្ថុតាងដែលចាប់យកបានរូមមាន:ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកICEចំនួន៩ថង់ទម្ងន់២២,៨០ក្រាមថ្នាំញៀនប្រភេទមេតំហ្វេតាមីន(យ៉ាម៉ាWY)ចំនួន២០គ្រាប់ទម្ងន់១,៩៨ក្រាមទូរស័ព្ទដៃ១គ្រឿងប្រាក់ចំនួន១២ម៉ឺនរៀលនិងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
ប្រភពបានបញ្ជាក់ថាសរុបទាំង២លើកសមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាម៉ាទឹកកកICEចំនួន១០ថង់ទម្ងន់២៤,៨៥ក្រាមនិងថ្នាំញៀនប្រភេទមេតំហ្វេតាមីន(យ៉ាម៉ាWY)ចំនួន២០គ្រាប់ទម្ងន់១,៩៨ក្រាម។បច្ចុប្បន្នសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនមុខសញ្ញាជនសង្ស័យទាំង៤នាក់និងវត្ថុតាងទៅកាន់តុលាការដើម្បីចាត់ការនីតិវិធី៕សហការី