Uncategorized

ពិធីបិទវគ្គហ្វឹកហ្វឺនពង្រឹងយោធាឆ្នាំ២០២០ នៃតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង

 

​ខេត្តកំពង់ឆ្នាំង​:​នៅ​ទីបញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ឆ្នាំង​កាលពី​ថ្ងៃទី​១៣​ខែវិច្ឆិកា​ឆ្នាំ​២០២០​បានរៀបចំ​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ពង្រឹង​យោធា​ឆ្នាំ​២០២០​។​ពិធី​នេះ​ក្រោម​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ពូ​សា​ប៊ុត​ឌី​មេបញ្ជាការរង​កងទ័ព​ជើងគោក​មេបញ្ជាការ​យោធភូមិភាគ​ពិសេស​។​

​ក្នុងនោះ​មានការ​ចូលរួម​ពី​ប្រតិភូ​អមដំណើរ​ថ្នាក់ដឹកនាំ​យោធភូមិភាគ​ពិសេស​,​លោក​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង​។​មន្ត្រី​មកពី​បណ្ដា​អង្គភាព​ឈរជើង​ក្នុង​ខេត្ត​ព្រមទាំង​នាយទាហាន​,​នាយទាហានរង​និង​សិក្ខាកាម​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង ជាច្រើនរូប​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ធន​ធឿន​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង​បាន​ថ្លែង​សង្ខេប​ជូន​អង្គពិធី​បាន​ជ្រាប​។​ក្នុងនោះ​លោក​វរសេនីយ៍ទោ​ប៊ី​រស្មី​ច​ន្នី​នាយសេនាធិការរង​បាន​រាយការណ៍​អំពី​លទ្ធផល​ការងារ​ហ្វឹកហ្វឺន​ពង្រឹង​យោធា​ឆ្នាំ​២០២០​ដែល​បាន​ដំណើរការ​ហ្វឹកហ្វឺន​រៀនសូត្រ​កន្លងមក​ទទួល​បាន​លទ្ធផល​ល្អ​ទាំង​ផ្នែក​ទ្រឹស្តី នឹង​ការអនុវត្តន៍​ជាក់ស្តែង​នៅលើ​ទីលាន ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ពូ​សា​ប៊ុត​ឌី​មេបញ្ជាការរង​កងទ័ព​ជើងគោ​កបាន​មានប្រសាសន៍​កោតសរសើ​រ​ដល់​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​ក្នុង​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង​និង​សិក្ខាកាម​ដែល​បាន​ប្រឹងប្រែង​រៀនសូត្រ​កន្លងមក​។​រួម​បាន​អនុវត្តន៍​នូវ​រាល់​បទបញ្ជា​សារា​ចរណ៍​សេចក្តីណែនាំ​និង​ផែនការ​របស់​រាជរដ្ឋាភិបាល​ក្រសួងការពារជាតិ​,​អគ្គបញ្ជាការ​បញ្ជាការ​ដ្ឋា​ន​កងទ័ពជើងគោក​,​យោធភូមិភាគ​ពិសេស​និង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *