Uncategorized

ជនម្នាក់លួចម៉ូតូគេបើករត់រអិលដួលទាក់ខ្សែលួសរយះបំពង់កដូចគេអាររងរបួសធ្ងន់

 

​បាត់ដំបង​: កាលពី​យប់​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០ ជនសង្ស័យ​ម្នាក់ បាន​លួច​យក​ម៉ូតូ​ពី​ស្ត្រី​ម្នាក់​នៅ​ចំណុច​មុខ​វត្ត​ឈើទាល ស្ថិតក្នុង​ក្រុមទី​៦ ភូមិ​-​ឃុំ​ឈើទាល ស្រុក​បាណន់​។​ជន​នោះបាន​ជិះ​គេចខ្លួន ចូលមក​ក្រុង​បាត់ដំបង ទាំង​ភ្លៀង ហើយ​បាន​រអិល​ម៉ូតូ​ដួល ទៅ​ទាក់​នឹង​របង​ខ្សែលួស​សាលារៀន បណ្តាល​រយះ​បំពង់ក​សន្លប់​បាត់ស្មារតី ។​នៅ​ចំណុច​ម្តុំ​រូបសំណាក នាង​រំសាយសក់ ស្ថិតក្នុង​ភូមិ​សាលា​បាឡាត់ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង​សមត្ថកិច្ច ដឹក​យកទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ ដោយមាន​ដាក់​កម្លាំង​យាម​ការពារ ។​

​មន្ត្រីនគរបាល ស្រុក​បាណន់ បានឱ្យដឹងថាៈ ជនសង្ស័យ នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ទេ ព្រោះ​របួស​ធ្ងន់ធ្ងរ​។ ចំណែក​ម្ចាស់​ម៉ូតូ មានឈ្មោះ សូរ វ៉ុ​ង​ឌី ភេទ​ស្រី អាយុ​៥០​ឆ្នាំ នៅ​ភូមិ ឃុំ​ខាងលើ មានមុខ​របរ លក់​ប្រហិត ។ ម៉ូតូ​ដែល​ត្រូវ​ចោរលួច​យក ម៉ាក​ហុងដា ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ បាត់ដំបង 1W.1051 ។​

​ស្ត្រី​រងគ្រោះ បាន​រៀបរាប់​ប្រាប់ សមត្ថកិច្ច​ថាៈ ក្នុងពេលដែល​កូនស្រី ឈ្មោះ វ៉ាន់ ស្រី​ម៉ុ​ច អាយុ​២៤​ឆ្នាំ កំពុង​លាង​ស​ម្ឋ្អា​ត​ទូ​លក់​ប្រហិត ដោយ​ទុក​ម៉ូតូ​ក្បែរ​ខ្លួន មិនបាន​ដក​សោ ត្រូវបាន​ជនសង្ស័យ ឡើង​ជិះ ដោយ​មានការ​ប្រវាយប្រតប់​គ្នា បណ្តាល​ឲ្យ​ជនរងគ្រោះ រងរបួស​ស្រាល ទាំង​ម្តាយ និង​កូនស្រី ហើយ​ជនសង្ស័យ ជិះ​គេចខ្លួន ឆ្ពោះ​មក​ក្រុង​បាត់ដំបង​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *