Uncategorized

សមត្ថកិច្ចបញ្ជូនជនសង្ស័យ៣នាក់ពាក់ព័ន្ធគ្រឿងញៀនទៅតុលាការ

 

​បាត់ដំបងៈ​កម្លាំងនគរបាល​​ប្រឆាំង​គ្រឿងញៀន​ខេត្តកាលពី​ព្រឹក​ថ្ងៃទី​៣​ខែតុលា​ឆ្នាំ​២០២០​ បាន​បញ្ជូន​ជនសង្ស័យ បីនាក់ និង​វត្ថុតាង​មួយចំនួន ទៅ​តុលាការករណី​ជួញដូ​គ្រឿងញៀន។ក្រុមនេះ ក្រោយពេល នគរបាលបាន​ឃាត់​ខ្លូន​នៅ​ចំណុច​ភូមិ​កំពង់​ឆ្លង ឃុំ​ឈើទាល ស្រុក​បាណន់ ខេត្តបាត់ដំបង កាលពី​រសៀល​ថ្ងៃទី​១ខែតុលា។

មន្ត្រីនគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត បានឱ្យដឹងថាៈ ជនសង្ស័យ​ប្រុស​ទាំង បីនាក់ មានៈ ១.​ឈ្មោះ លឹម ផៃ​យ៉ា អាយុ​១៩​ឆ្នាំ​, ២.​ឈ្មោះ ស៊ន ពិ​លាន ហៅ កុយ អាយុ​២៦​ឆ្នាំ និង​៣.​ឈ្មោះ ហ៊ាង ភក្តី ហៅ វីន អាយុ​២៥​ឆ្នាំ​។ ​ទាំងបី​នាក់ រស់នៅ​ភូមិ​កំពង់​ឆ្លង ឃុំ​ឈើទាល ស្រុក​បាណន់ ។ ចំណែក​វត្ថុតាង ដែល​ចាប់​យកបាន មាន​ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក ICE) ចំនួន​៤​ថង់ ទម្ងន់ ២,០២ ក្រាម ទូរស័ព្ទដៃ ១​គ្រឿង កាំបិត​១​ដើម និង​ដំបង​ឫស្សី ១​កំណាត់ ។

ជនសង្ស័យ​ទាំង បីនាក់ ក្រោយ​សារភាព​រួចមក ​កម្លាំង​ជំនាញ រៀបចំ​សំណុំរឿង បញ្ជូនទៅ​តុលាការដើម្បី​ចាត់ការ តាម​នីតិវិធី​ច្បាប់ ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *