Uncategorized

ម៉ូតូបុកជាមួយម៉ូតូបណ្ដាលឲ្យបុរសម្នាក់ស្លាប់និងម្នាក់ទៀតរងរបួស

 

​ខេត្តកំពង់ឆ្នាំង​:​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​បុរស​ម្នាក់​បាន​ស្លាប់​និង​ម្នាក់ទៀត​បាន​រងរបួស​។​ហេតុការណ៍​នេះ​បានកើត​ឡើង​គ្នា​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥៣​ក្នុងភូមិ​សន្ទូច ឃុំ​ស្រែ​ថ្មី​ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង​កាលពី​រសៀល​ថ្ងៃទី​៥​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​ចរាច​រណ៍​បានឱ្យដឹងថាៈ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​១​គ្រឿង​ម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង 1H5562 បើកបរ​ដោយ​ឈ្មោះ ឌួង សុខា ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​ត្រោក​កើត ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង​។​

​មន្ត្រី​ដដែល​បាន​បន្តថាៈ​ម៉ូតូ​នេះ​បាន​ឡើង​វ៉ា​ជែង​រថយន្ត​ហើយ​ជ្រុល​ទៅបុក​ម៉ូតូ​១​គ្រឿង​ទៀត ម៉ាក់​HONDAC125​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​កំពង់ឆ្នាំង​1J4118​។​បើកបរ​ដោយ​ឈ្មោះ​សេង​ភារៈ​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​នៅ​ភូមិ​ស្មែ​ត​ឃុំ​ស្វាយជ្រុំ​ស្រុក​រលាប្អៀរ​នៅក្នុង​ដំណើរ​ច្រាសទិស​គ្នា​។​

​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្តាលឱ្យ​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​។​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះទៅ​ប្រមូល​វត្ថុតាង​យកមក​រក្សាទុក​នៅ​នគរបាល​ស្រុក​រលាប្អៀរ​ដើម្បី​ដោះស្រាយ​ពេល​ក្រោយ​៕សហការី

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *