Uncategorized

ជូនដំណឹងការអនុញ្ញាតឲ្យម្ចាស់អាជីវកម្ម្ ,ក្លឹបកម្សាន្តនិងខារ៉ាអូខេ,បើកដំណើរការដោយប្រែក្លាយទៅជាភោជនីយដ្ឋាន

​ភ្នំពេញ​៖​ដើម្បី​ចូលរួម​សកម្មភាព​សេដ្ឋកិច្ច​និង​ផ្ដល់​ការងារ​ឡើងវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានអនុញ្ញាត​ឱ្យ​ម្ចាស់​អាជីវកម្ម​ក្លឹប​កម្សាន្ត​និង​ខារ៉ាអូខេ ទាំងអស់​នៅ​រាជធានី​ភ្នំពេញ​បើក​ដំណើរការ​ឡើងវិញ ។ ប៉ុន្តែ​ម្ចាស់​អាជីវកម្ម​ទាំងអស់​គោរព​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិធានការ​នៃ​ក្រសួងសុខាភិបាល​ក្នុងការ​ទប់ស្កាត់​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​វិធានការ​សុវត្ថិភាព​របស់​ក្រសួងទេសចរណ៍ ។​

​នេះ​យោងតាម​សេចក្តីជូនដំណឹង​ស្ដីពី​ការអនុញ្ញាតឱ្យ​ម្ចាស់​អាជីវកម្ម​ក្លិប​កម្សាន្ត​និង​ខារ៉ាអូខេ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ​បើក​ដំណើរការ​ដោយ​ប្រែ​ក្លាយទៅជា​ភោជនីយដ្ឋាន​។​តាម​សេចក្តីប្រកាស​ព័ត៌មាន​លេខ​០៥​ប្រកព​ចុះ​ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ​២០២០​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី​ស្ដីពី​លទ្ធផល​នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​។

​ក្នុង​សេចក្តីជូនដំណឹង​នេះ​មានន័យថា​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ជម្រាបជូន​ដំណឹង​ដល់​ម្ចាស់​អាជីវកម្ម​ក្លិប​កម្សាន្ត​និង​ខារ៉ាអូខេ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ​ឱ្យបាន​ជ្រាបថា​៖​ដើម្បី​ចូលរួម​សកម្មភាព​សេដ្ឋកិច្ច​និង​ផ្ដល់​ការងារ​ឡើងវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ​អនុញ្ញាតឱ្យ​ម្ចាស់​អាជីវកម្ម​ក្លិប​កម្សាន្ត​និង​ខារ៉ាអូខេ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ​បើក​ដំណើរការ​ដោយ​ប្រែ​ក្លាយទៅជា​ភោជនីយដ្ឋាន​។​

​ប៉ុន្តែ​ម្ចាស់​អាជីវកម្ម​ត្រូវ​៖១,​សុំ​លិខិតអនុញ្ញាត​អាជីវកម្ម​តាម​យន្តការ​ច្រកចេញចូល​តែមួយ​រាជធានី​ភ្នំពេញ​។​២,​គោរព​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិធានការ​នៃ​ក្រសួងសុខាភិបាល​ក្នុងការ​ទប់ស្កាត់​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​វិធានការ​សុវត្ថិភាព​របស់​ក្រសួងទេសចរណ៍​។​ទទួលបាន​សេចក្តីជូនដំណឹង​នេះ សូម​ម្ចាស់​អាជីវកម្ម​ក្លិប​កម្សាន្ត​និង​ខារ៉ាអូខេ​ទាំងអស់​មេត្តា​ជ្រាប​និង​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *