Uncategorized

ពេទ្យខេត្តព្រះសីហនុបដិសេធនៃការផ្ទុះជំងឺកញ្រ្ជឹលឬស្អូច

 

ខេត្ត​ព្រះសីហនុ​៖​មាន​សេចក្តីរាយការណ៍​ពី​មូលដ្ឋាន​ថា​មាន​កុមារ​និង​មនុស្ស​ចាស់​មួយចំនួន​កើត​ជំងឺ​កញ្ជ្រឹល​ឬ​ស្អូច​នៅក្នុង​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។​

​លោកស្រី​លឹម​សា​មាន​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ​មានប្រសាសន៍​នៅ​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០២០​នេះ​ថា​ករណីនេះ​មាន​មែន​។​ប៉ុន្តែ​មិនមែនជា​ករណី​ផ្ទុះ​ជំងឺ​កញ្ជ្រឹល​ឬ​ស្អូច​ក្នុង​សហគមន៍​ទេ​ហើយ​រាល់​សេចក្តីរាយការណ៍​ថា​ជាការ​ផ្ទុះ​ជំងឺ​កញ្ជ្រឹល​ឬ​ស្អូច​ក្នុង​សហគមន៍​ក្នុងនាម​មន្ទីរ​សុខាភិបាល​ខេត្ត​លោកស្រី​សូម​បដិសេធ​។
​បើតាម​លោកស្រី​ប្រធាន​មន្ទីរ​បញ្ជាក់ថា​បច្ចុប្បន្ន​នៅ​ខេត្ត​ព្រះសីហនុ​គិត​ត្រឹម​ថ្ងៃទី​៩​ខែកក្កដា​នេះ​មាន​អ្នក​កំពុង​កើត​ជំងឺ​កញ្ជ្រឹល​ឬ​ស្អូច​ទាំង​មនុស្ស​ចាស់​និង​កូនក្មេង​ប្រមាណ​ជិត​២០​នាក់​។​ចំណែក​អ្នក​កើត​ជំងឺ​នេះ​មួយចំនួន​បានជា​សះស្បើយ​វិញ​ហើយ​។​សេចក្តីរាយការណ៍​ពី​មន្ត្រី​មូលដ្ឋាន​ថ្លែងថា​ករណី​ក្មេងៗ​ឬ​មនុស្ស​ចាស់​កើត​ជំងឺ​កញ្ជ្រឹល​និង​ជំងឺ​ស្អូច​នេះ​ពលរដ្ឋ​ភាគច្រើន​មិនបាន​ទៅ​មន្ទីរពេទ្យ​ដើម្បីឱ្យ​គ្រូពេទ្យ​ព្យាបាល​ទេ​។​គឺ​រក្សាទុក​អ្នកជំងឺ​នៅក្នុង​ផ្ទះ ប្រើការ​ព្យាបាល​តាមបែប​បូរាណ ។

​ករណី​ព្យាបាល​បែប​បុរាណ​នេះ​លោកស្រី​លឹម​សា​មាន​ពន្យល់ថា​ជា​ប្រការ​មិនល្អ​មួយរយ​ភាគរយ​នោះទេ​។​ក្នុងនោះ​លោកស្រី​ប្រធាន​មន្ទីរ​សុខាភិបាល​បញ្ជាក់ថា​ពល​រដ្ឋ​គប្បី​នាំ​អ្នកជំងឺ​ទៅ​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យបង្អែក​ខេត្ត ដើម្បី​ទទួលបាន​ការព្យាបាល​ពី​គ្រូពេទ្យ​ជំនាញ​។

​សូមបញ្ជាក់ថា​នៅ​រដូវភ្លៀង​ធ្លាក់​នេះ​ក្រោយ​ទទួលបាន​របាយការណ៍​ពី​បញ្ហា​ជំងឺ​កញ្ជ្រឹល​ឬ​ស្អូច​នៅតាម​មូលដ្ឋាន​មួយចំនួន​ក្នុង​ខេត្ត​មន្ត្រី​ជំនាញ​ផ្នែក​ជំងឺឆ្លង​ក្រសួងសុខាភិបាល​សហកា​រ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ​បាន​ចុះ​ពិនិត្យ​ដោយផ្ទាល់​នៅតាម​ភូមិ​ឃុំ​និង​មណ្ឌល​សុខភាព​។​ជាមួយនិង​ការវាយតម្លៃ​ថា​នេះ​មិនមែនជា​ករណី​ផ្ទុះ​ជំងឺ​ក្នុង​សហគមន៍​ឡើយ​។​

​បញ្ហា​នៅត្រង់ថា​ពលរដ្ឋ​ភាគច្រើន​មិនបាន​នាំ​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ​ឬ​មណ្ឌល​សុខភាព​ដោយ​រក្សាទុក​អ្នកជំងឺ​នៅក្នុង​ផ្ទះ​ទើប​មិនមាន​តួលេខ​អ្នកជំងឺ​ច្បាស់លាស់​កើត​ទៅជា​ពាក្យ​ថា​ជា​ករណី​ផ្ទុះ​ជំងឺ​កញ្ជ្រឹល​ឬ​ស្អូច​ក្នុង​មូលដ្ឋាន​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *