រតនគិរី:កាលពីរសៀលថ្ងៃទី១៩ខែតុលាឆ្នាំ២០២០កម្លាំងនគរបាលខេត្តរតនគិរីបានឃាត់ខ្លួនក្រុមញៀនល្បែងចំនួន៨នាក់។ដកយកបានបៀរលេងល្បែងស៊ីសងនិងរថយន្តពីរគ្រឿង។
ការចុះបង្ក្រាបនេះបានធ្វើឡើងក្រោមបញ្ជាផ្ទាល់ពីលោកស្នងការនគរបាលខេត្តនិងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងរ៉ាបូរ៉ាន់ឌី។កម្លាំងចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះស្ថិតនៅភូមិអូរកន្សែងសង្កាត់បឹងកន្សែងក្រុងបានលុងខេត្តរតនគិរី។
មន្ត្រីប៉ូលិសបានបញ្ជាក់ថាៈក្នុងការចុះឃាត់ខ្លួនជនចំនួន៨នាក់នោះគឺមានស្រី២នាក់។ក្រុមអ្នកញៀនល្បែងមានឈ្មោះ១-សាទយេនភេទប្រុស អាយុ៦៦ ឆ្នាំ២ទីនសម្រស់ភេទប្រុស អាយុ ៤៣ឆ្នាំ ។៣ពកស្រីភេទស្រីអាយុ៥០ឆ្នាំ។៤ទីនយ៉ាភេទប្រុសអាយុ៤៤ឆ្នាំ។៥សូមសេនភេទប្រុសអាយុ២៨ឆ្នាំ។៦សួនសុផលភេទប្រុសអាយុ៤១ឆ្នាំ។៧សែនអែលភេទប្រុសអាយុ៥៤ឆ្នាំ។៨ភួងហ៊ុនភេទប្រុសអាយុ៥៧ ឆ្នាំជនទាំង៨នាក់ នៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ក្រៅពីនេះសម្ភារដកហូតរួមមានលុយខ្មែរ ៣.៧២៩.៥០០រៀលលុយដុល្លារ៧១០ដុល្លារទូរស័ព្ទដៃ ចំនួន៥គ្រឿងរថយន្ត២គ្រឿងម៉ូតូ១គ្រឿងកន្សែង១បៀចំនួន៤ហ៊ូ។បច្ចុប្បន្នជនសង្ស័យកំពុងឃាត់នៅការិយាល័យជំនាញដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕សហការី