Uncategorized

រថយន្តបើកបុកម៉ូតូពីក្រោយបណ្ដាលឲ្យស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់

 

​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត​បើកបុក​ពីក្រោយ​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ម្នាក់​និង​ម្នាក់ទៀតរងរបួស​ធ្ងន់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ៦៣-៦៤ ស្ថិត​ត្រង់ចំណុច​ភូមិ​ក្រាំង​ល្ហុង ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយគ្រឿង ម៉ាក​ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះសីហនុ 1I-5033​អ្នកបើកបរ​ឈ្មោះ​ហង្ស សុ​វ៉ាន់ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ឌុប​ប្រពន្ធ ឈ្មោះ​កែវ​ឃីម​អាយុ​៤៣​ឆ្នាំ​ទាំងពីរ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​បើកបរ​ពី​លិចទៅ​កើត​។​

​លុះ​បើក​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ម៉ាក ព្រូស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​2AW5134​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បុក​ចំ​ពីក្រោយ​បណ្តាលឱ្យ​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់​និង​អ្នកជិះ​ពីក្រោយ​ស្លាប់​។​ក្រោយពី​កើតហេតុ​អ្នកបើករថយន្ត​បង្ក​បាន​ចុះ​រត់​គេចខ្លួនបាត់​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *