Uncategorized

គ្រោះថ្នាក់ចរាចរណ៍ស្លាប់៤៨៦នាក់និងរងរបួស១.៤៥០នាក់ក្នុង១១៧ថ្ងៃ

 

​ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន ឱ្យដឹង​នៅ​ថ្ងៃទី​២៥​ខែសីហា​នេះ​ថា គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល ១១៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​២៥ ខែសីហា បានកើត​ឡើង ៩៤៤​លើក បណ្តាលឱ្យ​ស្លាប់​មនុស្ស​ចំនួន ៤៨៦​នាក់ របួស​ចំនួន ១៤៥០​នាក់ ក្នុងនោះ​របួសធ្ងន់ ៨៧៤​នាក់​។​

​អ្នកនាំពាក្យ​បន្តថា ដោយឡែក​សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​២៥ ខែសីហា កើត ឡើង​ចំនួន ៩​លើក ស្លាប់​មួយ​ស្លាប់ និង​របួស​ចំនួន ១៣​នាក់ ក្នុងនោះ​របួសធ្ងន់​ចំនួន​ប្រាំ​បីនាក់​។​
​បើតាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំឆមាស​ទី​១​ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០ បាន​កើតឡើង​ចំនួន ១.៦១៩​លើក បណ្ដាលឱ្យ​ស្លាប់​ចំនួន​៨១៦​នាក់ និង​របួស​ចំនួន​២.៤៤៩​នាក់ (​របួសធ្ងន់​១.១២៣​នាក់​) ។​អ្នកស្លាប់​ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ ១៤៦​នាក់ ខេត្តកំពង់ធំ ៦០​នាក់ និង​ខេត្តកណ្ដាល ៥៩​នាក់​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *