សៀមរាប: បុរស ជនជាតិព័រទុយហ្កាល់ម្នាក់ បានដេកស្លាប់ដោយសារជំងឺ ក្នុងបន្ទប់ជួលមួយកន្លែងក្នុងសង្កាត់ស្វាយដង្គំក្រុងសៀមរាបខេត្តសៀមរាប។ករណីនេះបានកើតឡើងនៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិ តាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០។
មន្ត្រីនគរបាលក្រុងសៀមរាប បានឱ្យថា ជនរងគ្រោះមានឈ្មោះ DIAS AGUIAR BRAVO VITOR MANUEL ភេទប្រុស កើតថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៤៧ ជាជនជាតិព័រទុយហ្កាល់ កាន់លិខិតឆ្លងដែនលេខ C៤២០៩៣០ មុខរបរចូលនិវត្តន៍ ស្នាក់នៅបន្ទប់ជួលកើតហេតុហើយមានប្រពន្ធជាជនជាតិខ្មែរ។
ប្រភពបានបន្តថា បើតាមលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ ជំងឺទឹកនោមផ្អែម លើសឈាមរ៉ាំរៃបណ្តាលឱ្យឈាមឡើងគំហុក ចុះខ្សោយចង្វាក់បេះដូងនិងដង្ហើម។ក្រោយពិនិត្យសាកសពរួច សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះ ឲ្យប្រពន្ធយកទៅរៀបចំបូជា តាមសំណូមពររបស់ស្ថានទូត៕