Uncategorized

កម្លាំងរដ្ឋបាលព្រៃឈើបង្ក្រាបទីតាំងលាក់ទុកឈើអារប្រភេទលេខ១នៅស្រុករវាង

 

​ព្រះវិហារ​៖​កម្លាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង​និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​រវៀង​,​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​រំដោះ​បាន​ចុះ​ទប់ស្កាត់​ស្រាវជ្រាវ​រុករក​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​និង​សត្វព្រៃ​នៅ​ចំណុច​ត្រពាំង​ព្រៃ​ស្ថិតនៅ​ភូមិ​ស្វាយ​ប៉ាត​ឃុំ​រំដោះ​ស្រុក​រវៀង​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០២០​។​
​លោក​ស៊ុ​ស៊ី​វុត្ថា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​វៀង​បានឱ្យដឹងថាៈ​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ភ្លាម​លោក​បាន​ដឹកនាំ​កម្លាំង​មកដល់​ទីតាំង​នេះហើយ​បាន​ប្រទះឃើញ​ឈើ​សន្និធិ​ដោយ​គ្មាន​លិខិតអនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ​នូវ​ឈើ​អារ​ចម្រុះ​ប្រភេទ​លេខ ១(​សុ​ក្រម​,​ផ្ចឹក​,​ស្រឡៅ​)​ដោយ​ជនល្មើស​បាន​
​រត់គេចខ្លួន​បាត់​។​តែ​នៅ​ចំពោះមុខ​ក្រុមការងារ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បានបញ្ជាក់​ថាៈ​ឈើ​ទាំងអស់នេះ​ជា​របស់​ឈ្មោះ ហួ សារិទ្ធ ភេទ​ប្រុស និង​ឈ្មោះ​ព្រីង​វុ​ធ​ស្នាក់នៅ​ទីតាំង​ខាងលើ​។​

​លោក​ស៊ុ​ស៊ី​វត្ថា​បាន​បន្តថា​ប្រតិបត្តិការ​នេះ​ធ្វើឡើង​ក្រោម​បញ្ជា​ផ្ទា​ល់ពី​លោក​នួន​សុខុម​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​។​ឈើ​ដែល​យកមក​លាក់ទុក​នៅ​ចំណុច​ខាងលើ​នោះ​គឺ​ក្រុម​ឈ្មួញ​រង់ចាំ​ឱកាសល្អ​ទើប​លួច​ដឹកជញ្ជូន​ចេញ​។​ក៏ប៉ុន្តែ​ដោយមាន​ការចុះ​ល្បាត​ពី​កម្លាំង​សមត្ថកិច្ច​ដោយ​ឃើញ​គំនរ​ឈើ​ទើប​ធ្វើការ​បង្ក្រាប​និង​រឹបអូស​បាន​ទាន់​ពេលដែល​ក្រុម​ឈ្មួញ​មិនទាន់បាន​ដឹក​ចេញ​។​

​លោកនាយ​ផ្នែក​បញ្ជាក់ថាៈ​រាល់​បទល្មើស​ធនធានធម្មជាតិ​ការរក្សា​ទុក​និង​ការដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត​នេះ​ក្រុមការងារ​នឹង​បង្ក្រាប​ដូច​ភ្លៀងរលឹម​។​ទោះបី​ក្រុម​ឈ្មួញ​ប្រើប្រាស់​រូបភាព​ណាមួយ​ដើម្បី​បន្លំ​ភែ្ន​ក​សមត្ថកិច្ច​យ៉ាងណាក៏ដោយ​។​បច្ចុប្បន្ន​វត្ថុតាង​នេះ​ត្រូវបាន​យកមក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង​ដើម្បី​វាស់វែង​និង​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​ច្បាប់​ស្តីពី​រដ្ឋបាល​ព្រៃឈើ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *