Uncategorized

តុលាការឃុំខ្លួនក្រុមចោរលួចលុយតាមWingដាក់ពន្ធនាគារ

 

​ភ្នំពេញ​៖​​លោកសាយសារុនចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញសម្រេច​បញ្ជូនទៅ​ឃុំខ្លួន​ចោរ​វ័យក្មេង​៣​នាក់ដែល​លួច​លុយ​តាម Wing វេរ​លុយដាក់​ពន្ធនាគារ​ព្រៃ​សកាលពី​រសៀល​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០។
តាម​ប្រភពព័ត៌មានបានឱ្យដឹងថា​៖ចោរ​វ័យក្មេង​ទាំង​៣​នាក់​នេះ​ត្រូវបាន​ចោទប្រកាន់​ពីបទ​«​លួច​មាន​ស្ថាន​ទម្ងន់ទោស​»​ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ​កាល​អំឡុង​ដើមខែ​កុម្ភៈ​ឆ្នាំ​២០២០​តាម​មាត្រា​៣៥៣​និង​មាត្រា​៣៥៧ នៃ​ក្រមព្រហ្មទណ្ឌ​។​ចោរ​វ័យក្មេង​ទាំង​៣​នាក់ នេះ មានឈ្មោះ ឈ្មោះ ប៊ុត បញ្ញា អាយុ​៣៣​ឆ្នាំ ជា​មេក្លោង ឈ្មោះ យន្ត ពិភព អាយុ​១៧​ឆ្នាំ ជា​អ្នក​ដក​លុយ និង ឈ្មោះ យស់ ពិ​ទូ អាយុ​២០​ឆ្នាំ ជា អ្នក​ដក​លុយ ។
​ជនសង្ស័យ​បាន​សារភាពថា ពួកខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ឆបោក និង​លួច​ប្រាក់​តាម​ប្រព័ន្ធ Wing ប្រាកដ​មែន​ដោយ​ប្រើ​វិធី​លួច​យក​លេខ​កូដ​សម្ងាត់​ពី​អតិថិជន​តាមរយៈ​បណ្តាញ​សង្គម​។​ដោយ​ក្លែងបន្លំ​គណនី​ហ្វេ​ស​ប៊ុ​ក​អ្នកលក់​អន​ទ្បា​ញ​ហើយ​បាន​ទូរស័ព្ទ​ទៅ​អតិថិជន​នោះ​។​ដើម្បី​បានទទួល​លេខ​កូដ​សម្ងាត់​វី​ង​និង​វិធី​មួយទៀត​គឺ​ចូល​បន្លំ​ខ្លួន​ធ្វើជា​អតិថិជន​នៅតាម​ភ្នាក់ងារ​វេរ​លុយ​លួច​ថត​លេខ​កូដ​សម្ងាត់​អតិថិជន​ផ្សេងទៀត​ដែល​កំពុងតែ​វេ​លុយ​។​

​ក្រោយពី​បាន​លេខ​កូដ​សម្ងាត់​និង​លេខ​ទូរស័ព្ទ​ដែល​ត្រូវ​វេ​លុយ​រួចហើយ​ឈ្មោះ​ប៊ុត​បញ្ញា​បាន​ប្រើប្រាស់​កម្មវិធី​មួយ​ឱ្យឈ្មោះ យន្ត ពិភព និង​ឈ្មោះ យស់​ពិ​ទូទៅ​បើកប្រាក់​តាម​ភ្នាក់ងា​រវេ​លុយ​វី​ង​។ ពេល​ភ្នាក់ងារ​វេ​លុយ​ពិនិត្យ​លេខ​ទូរស័ព្ទ​ឆែក​មិនឃើញ​លេខ​ជន​ឆបោក​ទេ​តែ​បែរជា​ឃើញ​លេខ​អ្នកទទួល​ពិតប្រាកដ​ទៅវិញ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *