ព័ត៌មានសន្តិសុខសង្គម

ករណីអគ្គីភ័យឆាប់ឆេះតូបលក់សម្ភារៈគ្រឿងជ័រ០១កន្លែង នៅស្រុកថ្មគោល

បាត់ដំបង ៖ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០១:៣០នាទីរំលងអធ្រាត នៅចំណុចផ្សារធំថ្មីថ្មគោល ភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីអគ្គិភ័យឆាបឆេះតូបលក់សម្ភារៈគ្រឿងជ័រ ០១កន្លែង (ឆេះទាំងស្រុង) សង់អំពីដែក ប្រក់ស័ង្កសី ។ សម្ភារខូចខាតរួមមាន៖អីវ៉ាន់ខូចខាតអស់ទាំងស្រុង ។

សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវបន្ត ករណីអគ្គិភ័យនេះ ។ ករណីនេះកម្លាំងនគរបាលស្រុកថ្មគោល បាន ចុះពន្លត់អគ្គិភ័យនេះ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០២គ្រឿង ទើបគ្រប់គ្រងស្ថានការណ៍ អគ្គិភ័យនេះបានទាំងស្រុង ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *