ព័ត៌មានសន្តិសុខសង្គម

បង្ហាញក្រុមចោរឆក់ប្លន់៨នាក់ មុនបញ្ជូនទៅតុលាការ

ភ្នំពេញ៖ប៉ូលិសខណ្ឌដង្កោនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈបានបង្ហាញមុខក្រុមចោរឆក់និងប្លន់ចំនួន៨នាក់មុនបញ្ជូនទៅកតុលាការភ្នំពេញដើម្បីចាត់ការតាមច្បាប់។
លោកវរសេនីយ៍ឯក ជឹមស៊ីថា អធិការនគរបាលខណ្ឌដង្កោបានឱ្យដឹងថា ជនសង្ស័យធ្វើសកម្មភាពមាន៣ទីតាំងផ្សេងគ្នា។ករណីទី១-ឆក់នៅសង្កាត់ពងទឹកមានបក្ខពួក២នាក់ ឈ្មោះ ស៊ុន ឡេ អាយុ២៦ឆ្នាំនិងឈ្មោះ ហួរ ណាង អាយុ២៩ឆ្នាំ ។
ករណីទី២-ឆក់នៅសង្កាត់ព្រៃសមានបក្ខពួក៣នាក់-ឈ្មោះ រ៉េន លីណា អាយុ២០ឆ្នាំ-ឈ្មោះ នឹម រះ អាយុ១៨ឆ្នាំនិង- ឈ្មោះធី ចាន់ដារ៉ា អាយុ១៨ឆ្នាំ ។ករណីទី៣- វាយគម្រាមយកម៉ូតូនៅសង្កាត់ព្រៃស មានបក្ខពួក៣នាក់ឈ្មោះ ហេង សេងហៃ អាយុ៣២ឆ្នាំ-ឈ្មោះ រុន រាអាយុ២៣ឆ្នាំនិងឈ្មោះ ភាពសុខហេង អាយុ១៨ឆ្នាំ ។
បន្ទាប់ពីទទួលពាក្យបណ្ដឹង កម្លាំងនគរបាល ខណ្ឌដង្កោបានស្រាវជ្រាវកំណត់មុខសញ្ញាឈានដល់ការចាប់ជនសង្ស័យ បាន៨នាក់។ក្នុងនោះដកហូតម៉ូតូ៣គ្រឿង ជាមួយសម្ភារប្រើប្រាស់មួយចំនួនហើយនាំយកមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទាំង៨នាក់នោះទៅតុលាការ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *