ព័ត៌មានសន្តិសុខសង្គម

រថយន្តទំនើបបុករថយន្តកូរ៉េចតនៅមុខផ្ទះ ហើយរុញបុកបន្តបន្ទាប់បង្កខូចខាតយ៉ាងដំណំ

ភ្នំពេញ៖អ្នកបើកបររថយន្តទំនើបម៉ាកហ្វតរីងជឺអាចស្រវឹងស្រាបើកក្នុងល្បឿនលឿនហើយជ្រុលទៅបុករថយន្តកូរ៉េដឹកទូដែលគេចតនៅមុខផ្ទះបណ្តាលរថយន្តកូរ៉េបន្តទៅបុកកង់បីនិងបង្គោលភ្លើងទៀតបង្កខូចខាតយ៉ាងដំណំ។ហេតុការណ៍នេះបានកើតឡើងនៅផ្លូវ៤៣២ជិតស្តុបទួលទំពូង ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមនកាលពីយប់ថ្ងៃទី១១ខែមេសាឆ្នាំ២០២១។
សាក្សីបានឱ្យដឹងថា៖ រថយន្តកូរ៉េដឹកទូ ពាក់ផ្លាកលេខ ភ្នំពេញ2-A F 2450 បានចតនៅមុខផ្ទះ ស្រាប់តែរថយន្តម៉ាកford Ranger ពាក់ផ្លាកលេខ ភ្នំពេញ 2-BB -2270 បានរ៉េចង្កូតទៅបុកពីក្រោយរថយន្តកូរ៉េកំពុងតែចតពេញទំហឹង។រថយន្តកូរ៉េជ្រុលទៅបុកបង្គោលភ្លើងបាក់មួយដើមនិងកង់បី១គ្រឿងទៀតរងការខូចខាតយ៉ាងដំណំតែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *