ភ្នំពេញ៖រថយន្តស្ទូចបានកិនបុរសម្នាក់បណ្តាលឱ្យស្លាប់ពេលជនរងគ្រោះជិះម៉ូតូទាក់ដៃចង្កូតជាមួយកង់បីដួល។ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅផ្លូវ៣០ម៉ែត្រទល់មុខបុរីសន្តិភាព២ ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យកាលពីល្ងាចថ្ងៃទី១១ខែមេសាឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖សពជនគ្រោះឈ្មោះ រិន ណារ៉ុង ភេទប្រុស អាយុ ២៦ឆ្នាំ ទីកន្លែងកំណើត ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្ដាល មុខរបរកម្មកររោងចក្រ។កង់បីឥណ្ឌាប៉ះជាមួយម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ពាក់ផ្លាកលេខ ភ្នំពេញ 1GS-0175 បើកបរដោយបុរសម្នាក់ បណ្ដាលឱ្យដួលបោកនឹងថ្នល់ខ្ទៀតចូលក្រោមកង់រថយន្តស្ទូច ពាក់ផ្លាកលេខ កណ្តាល 3A-1319 ចាប់ហ្វ្រាំងមិនស៊ីជ្រុលកិនបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង៕