ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូន៤នាក់ ពាក់ព័ន្ធគ្រឿងញៀននិងកាំភ្លើងច្នៃ ទៅតុលាការ

បាត់ដំបង៖កម្លាំងនគរបាលខេត្តបាត់ដំបងបានចាប់ជនសង្ស័យ៤នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀនជាមួយវត្ថុតាងនិងកាំភ្លើងច្នៃហើយត្រៀមបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែមករាកម្លាំងជំនាញបានចុះបង្ក្រាបបទល្មើសគ្រឿងញៀននៅភូមិល្វាទេ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។ជាមួយនោះបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ឈ្មោះតេន ហួតអាយុ៣៥ឆ្នាំ-ឈ្មោះសុត ធឹមអាយុ៣៣ឆ្នាំ-ឈ្មោះជា សំបូអាយុ៣៥ឆ្នាំ-និងឈ្មោះញ៉ាត សំណាងអាយុ២៣ឆ្នាំពួកគេនៅភូមិ ឃុំខាងលើ។
វត្ថុតាងដកហូតមានម្សៅក្រាមសថ្លា៥ថង់-លុយខ្មែរ៦០០.០០០រៀល-កាំភ្លើងខ្លីបាញ់គ្រាប់កង់១ដើម-បង់កាំភ្លើងចំនួន២-គ្រាប់កាំភ្លើងអាកា១៣២គ្រាប់-និងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមគ្មានផ្លាកលេខ។ក្រោយមកនគរបាលស្រុកកំរៀងបានរៀបចំសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *