ព័ត៌មានសន្តិសុខសង្គម

កំពុងរកចាប់អ្នកបើករថយន្តបុកម៉ូតូ រួចកិនបុរសម្នាក់ស្លាប់មួយរំពេច

កំពង់ស្ពឺ៖សមត្ថកិច្ចកំពុងរកចាប់តៃកុងរថយន្តបើកវ៉ាជែងជ្រុលបុកម៉ូតូរួចកិនបុរសម្នាក់បណ្តាលឱ្យស្លាប់មួយរំពេច។ហេតុការណ៍នេះបានកើតឡើង នៅភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០២៣។

សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលបាត់បង់ជីវិតឈ្មោះធីម បាន អាយុ៣៩ឆ្នាំនៅភូមិព្រៃងោង ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាវ៉េវគ្មានផ្លាកលេខពីកើតទៅលិច។
មកដល់កន្លែងខាងលើស្រាប់តែមានរថយន្តម៉ាក Hyundai ផ្លាកលេខ កំពង់ស្ពឺ 3A-0048 បើកពីលិចទៅកើតដំណើរបញ្ច្រាសទិស។លុះមកដល់កន្លែងកើតហេតុបានឡើងវ៉ាជែងរថយន្តនៅខាងមុខរួចជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញទំហឹងបណ្តាលឱ្យស្លាប់ភ្លាមតែម្តង។

ក្រោយកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។ ចំណែកសពសមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ។រីឯម៉ូតូនិងរថយន្តត្រូវបានយកទៅទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរំពារ រង់ចាំដោះស្រាយនៅពេលក្រោយ។ករណីនេះផ្នែកជំនាញកំពុងស្រាវជ្រាវរកអ្នកបើកបររថយន្តបង្កយកមកទទួលខុសត្រូវចំពោះមុខច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *