ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចកំពង់ស៊ើបអង្កេត ករណីបុរសអ៊ីស្លាមម្នាក់ស្លាប់ក្នុងព្រៃ

ស្ទឹងត្រែង៖សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេត ករណីបុរសអីស្លាមម្នាក់បានស្លាប់ក្នុងព្រៃ បន្ទាប់ពីដើរដកផ្សិតឆ្ងាយពីភូមិ កាលពីយប់ថ្ងៃទី១៦ ខែមិថុនា។ ក្រុមគ្រួសារបានដើររកក៏ប្រទះឃើញស្លាប់នៅភូមិណាអូង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងកាលពីរសៀលថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០២៣។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ ស្មាស់ អីម៉ៅ អាយុ៥២ឆ្នាំ រស់នៅភូមិណាអូងឃុំ អូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។ នៅក្បែរសាកសព គេឃើញមានក្បាលគោមឆ្លុះមួយ ហើយដៃឆ្វេងមានស្លាកស្នាមជាប់ជាមួយខ្សែលួស។សមត្ថកិច្ចបានសន្និដ្ឋានថា ជាខ្សែលួសដែលជនមិនស្គាល់មុខដាក់ពង្រាយតភ្ជាប់ជាមួយក្បាលអាគុយដើម្បីឆក់ចាប់យកសត្វព្រៃ។
ក្រោយពីមានហេតុការណ៍ខាងលើផ្នែកជំនាញក៏បានបើកការស៊ើបអង្កេតដើម្បីរកមូលហេតុពិតនៃការស្លាប់របស់បុរសអីស្លាមនេះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *