ព័ត៌មានសន្តិសុខសង្គម

ស្ត្រីម្នាក់ជិះម៉ូតូបត់ត្រឡប់ក្រោយ ត្រូវរថយន្តបុកស្លាប់

ព្រះវិហារ៖ស្ត្រីម្នាក់ជិះម៉ូតូបត់ត្រឡប់ក្រោយត្រូវរថយន្តដែលកំពុងធ្វើដំណើរស្របគ្នាបានបុកម៉ូតូពេញទំហឹងបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់។
ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៦៤ត្រង់បាក់ភ្លុក ភូមិស្រយង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា អ្នកបើកបរម៉ូតូឈ្មោះ រ៉ាំ ឃីម ភេទស្រី អាយុ ៣៩ ឆ្នាំ រស់នៅភូមិស្រយង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ បានស្លាប់។ម៉ូតូម៉ាកវ៉េវឆ្លាម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះវិហារ 1C. 6683 ខូចខាតធ្ងន់ ។ រថយន្តម៉ាក NAVARA ពណ៌ខ្មៅ ពាក់ផ្លាកលេខខេមរភូមិន្ទ 02. 2.4462 ខូចខាតផ្នែកខាងមុខទាំងស្រុង។ចំណែកអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណក្រោយកើតហេតុបានរត់គេចខ្លួនបាត់។
បន្ទាប់មកសមត្ថកិច្ចបានយកមធ្យោបាយទាំងពីរ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគូលែនដើម្បីដោះស្រាយនៅពេលក្រោយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *