ព័ត៌មានសន្តិសុខសង្គម

បើករថយន្តលឿនហ្វ្រាំងមិនទាន់ ក្រឡាប់ធ្លាក់ចូលប្រឡាយបណ្ដាលឱ្យឆេះស្លាប់២នាក់

 

បន្ទាយមានជ័យ៖គ្រោះថ្នាក់ចរាចរណ៍កើតឡើងខ្លួនឯងដោយរថយន្តបើកលឿនហ្វ្រាំងមិនទាន់ក្រឡាប់ធ្លាក់ចូលប្រឡាយបណ្តាលឆេះស្លាប់ម្នាក់នៅនឹងកន្លែងម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ។

សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៥៨ក្នុងភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតកាលពីយប់ថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២២។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយរថយន្តតូយ៉ូតាកាមរី ចង្កូតស្តាំផ្លាកលេខ បាត់ដំបង 2A-2702 បើកក្នុងល្បឿនលឿន។លុះដល់កន្លែងកើតហេតុហ្វ្រាំងមិនទាន់ បណ្តាលឱ្យធ្លាក់ក្នុងប្រឡាយ ឆេះរថយន្តស្លាប់មនុស្សប្រុស២នាក់។អ្នកបើកបរឈ្មោះ ដា អាយុ៣១ឆ្នាំនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បានឆេះស្លាប់នៅក្នុងរថយន្ត។
ចំណែកអ្នករួមដំណើរឈ្មោះ គ្រិន ម៉ូន អាយុ៤០ឆ្នាំនៅភូមិអាងសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។រីឯរថយន្តបានឆេះខ្ទេចអស់ទាំងស្រុង ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *