Uncategorized

ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញសម្របសម្រួលផលវិវាទ ដែលមានរយៈពេលមួយឆ្នាំ រវាងលោកគ្រូនាយក និងអ្នកគ្រូកិច្ចសន្យា នៅសាលាបឋមសិក្សាដូននាគ ភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង!

ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នេះ បានអញ្ជើញសម្របសម្រួលផលវិវាទ ដែលមានរយៈពេលមួយឆ្នាំ រវាងលោកគ្រូនាយក និងអ្នកគ្រូកិច្ចសន្យា សាលាបឋមសិក្សាដូននាគ ភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង។

ក្នុងកិច្ចសម្របសម្រួល ឯកឧត្ដម បានធ្វេីការណែនាំដល់លោកគ្រូអ្នកគ្រូ ត្រូវឈរលេីគោលការណ៍សាមគ្គីភាពផ្ទៃក្នុង ត្រូវមានឆន្ទៈក្នុងការបំពេញការងារដែលជាភារកិច្ចប្រកបទៅដោយទំនួលខុសត្រូវ ពង្រឹងការផ្តល់ចំណេះដឹងដល់សិស្សានុសិស្ស ក្នុងនាមជាឪពុកម្ដាយទី២ និងជាពុម្ពបណ្តុះធនធានមនុស្សសម្រាប់សង្គមជាតិ។

ភាគីទាំងសងខាងព្រមទទួលយកកិច្ចសម្របសម្រួលថយម្នាក់មួយជំហាន បញ្ឈប់ការគុំស្អប់ បញ្ចប់វិវាទ ឈរលេីគោលការណ៍ឈ្នះឈ្នះ ក្នុងនាមជាខ្មែរស្រឡាញ់ខ្មែរ។ ក្រោយបញ្ចប់ការសម្របសម្រួល លោកគ្រូ អ្នកគ្រូ ថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ឯកឧត្តម ដែលបានចំណាយពេលវេលា មកសម្របសម្រួលបញ្ចប់បញ្ហាជូនគាត់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *