ព័ត៌មានសន្តិសុខសង្គម

អគ្គីភ័យលេបត្របាក់ផ្ទះ១ខ្នងនិងទ្រព្យសម្បត្តិគ្មានសល់ បង្កពីកូនប្រុសម្ចាស់ផ្ទះដែលសង្ស័យឥទ្ធិពលគ្រឿងញៀន

កណ្តាល៖អគ្គិភ័យបានឆាបឆេះផ្ទះមួយខ្នងរួមទាំងទ្រព្យសម្បត្តិយ៉ាងសន្ធោសន្ធៅអស់គ្មាសល់បង្កពីកូនប្រុសម្ចាស់ផ្ទះដែលសង្ស័យឥទ្ធិពលគ្រឿងញៀន។
គ្រោះអគ្គិភ័យនេះបង្កការភ្ញាក់ផ្អើលនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាលកាលពីម៉ោងជាង៩យប់ថ្ងៃទី៣០ ខែសីហា។សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះខាងលើឈ្មោះ សុខ រិទ្ធអាយុ៥៤ឆ្នាំប្រពន្ធ ឈ្មោះគា ហេងអាយុ៥២ឆ្នាំរស់នៅភូមិឃុំខាងលើ។
ពេលមានហេតុការណ៍កើតឡើងពួកគាត់ទាំង២នាក់បានទៅភ្នំពេញ។ចំណែកកូនប្រុសម្ចាស់ផ្ទះជាជនបង្កនោះឈ្មោះរិទ្ធ សុភាពអាយុ៣១ឆ្នាំទំនងប្រើប្រាស់គ្រឿងញៀន។ផ្ទះមួយខ្នងធ្វើអំពីឈើប្រក់ស័ង្កសីទំហំ៦មគុណ៩ម៉ែត្រដែលភ្លើងឆេះបំផ្លាញនោះបានខូចខាតទាំងស្រុង។ក្នុងនោះមានទូដាក់ខោអាវ១និងសម្ភារប្រើប្រាស់ជាច្រើនទៀត។
ករណីភ្លើងឆេះនេះកម្លាំងនគរបាលស្រុកលើកដែកបានជួយអន្តរាគមន៍ដោយប្រើប្រាស់រថយន្តអគ្គិភ័យនិងបាញ់ទឹកអស់២រថយន្តទើបភ្លើងរលត់។តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *