ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូបុកបង្កាន់ដៃស្ពានបណ្តាលឲ្យស្លាប់នៅខណ្ឌច្បារអំពៅ

 

តាកែវ៖បុរសម្នាក់ជិះម៉ូតូបុកបង្កាន់ដៃស្ពានបណ្តាលឱ្យស្លាប់នៅម្តុំស្ពានអ្នកតាវាំងផ្លូវ៣៦៩ភូមិព្រែកថ្មី១សង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅរាជធានីភ្នំពេញកាលពីរំលងអធ្រាត្រចូលថ្ងៃទី៣០ខែមករាឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖ករណីនេះគឺអ្នកជិះម៉ូតូបើកបុកបង្កាន់ដៃស្ពានដោយខ្លួនឯងបណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ៖។ជនរងគ្រោះឈ្មោះនងម៉ាភេទប្រុសអាយុ៤២ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនCRYស្នាក់នៅភូមិគោករកាឃុំរាមអណ្តើកស្រុកគីរីវង់ខេត្តតាកែវ។ជនរងគ្រោះជិះម៉ូតូម៉ាក Honda scoopy ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 1BK-4494។
ប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានប្រាប់ថា៖មុនពេលកើតហេតុពួកគាត់ឃើញជនរងគ្រោះជិះម៉ូតូតែម្នាក់ឯងលើផ្លូវ៣៦៩។ពេលនោះជនរងគ្រោះបានវ៉ារថយន្តស្រាប់តែមានរថយន្តមួយគ្រឿងទៀតមកពីមុខ។ឃើញដូចនេះជនរងគ្រោះក៏រេចង្កូតជ្រុលទៅបុកបង្កាន់ដៃស្ពានបណ្តាលឱ្យស្លាប់តែម្តង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *