ព័ត៌មានជាតិ

ដុតកម្ទេចចោលសាច់,ឆ្អឹងនិងគ្រឿងក្នុងមាន់ខូចគុណភាពជិត៣០០គីឡូក្រាម

 

បាត់ដំបង៖សមត្ថកិច្ចចម្រុះបានដុតកម្ទេចចោលសាច់,ឆ្អឹងនិងគ្រឿងក្នុងមាន់ដែលខូចគុណភាពចំនួន៥ការុងស្មើ២៥០គីឡូក្រាមដែលឈ្មួញយកពីប្រទេសថៃចូលមកប្រទេសកម្ពុជាត្រូវកម្លាំងនគរបាលចាប់បានកាលពីថ្ងៃទី៣០ខែមករាឆ្នាំ២០២១នៅច្រករបៀងខុសច្បាប់នៃស្រុកកសំពៅលូន។

លោកវរសេនីយ៍ឯកពេជ្រសារ៉ែនអធិការនគរបាលស្រុកសំពៅលូនបានឱ្យដឹងថា៖ការសម្រេចដុតកម្ទេចចោលនូវសាច់,ឆ្អឹងនិងគ្រឿងក្នុងមាន់ខូចគុណភាពចំនួន៥ការុងស្មើ២៥០គីឡូក្រាមដែលឈ្មួញនាំចូលពីទឹកដីថៃគឺឈ្មួញឈ្មោះផេនសម្បត្តិភេទប្រុសអាយុ៣៥ឆ្នាំនៅភូមិអូរឃុំសន្តិភាពស្រុកសំពៅលូន។
ប្រភពដដែលបានបន្តថា៖អាជីវករឈ្មោះផេនសម្បត្តិត្រូវសមត្ថកិច្ចយកមកអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់ឱ្យមានការនាំចូលសាច់,ស្លាប,និងគ្រឿងក្នុងមាន់ដែលខូចគុណភាពពីប្រទេសថៃចូលមកកម្ពុជាតទៅទៀតបើចាប់បានថ្ងៃក្រោយត្រូវផ្តន្ទាទោសទៅតាមច្បាប់៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *