(ភ្នំពេញ)៖ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌដង្កោ បានចាត់ឲ្យក្រុមការងារជំនាញអាវុធហត្ថរាជធានីភ្នំពេញធ្វើការបាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណ សាលាបឋមសិក្សាសម្តេចតេជោ ហ៊ុន សែន ព្រៃវែង និងសាលាបឋមសិក្សាកំពង់ក្តុល ក្នុងសង្កាត់ព្រៃវែង។
ទីតាំងនេះជាទីតាំងទី១១ និងទី១២ ក្នុងមូលដ្ឋានខណ្ឌដង្កោ ទើបបិទបញ្ចប់ដំណើរការនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ព្រៃវែងសម្រាប់ដូសទី១ និងដូសទី២ ទើបតែរួចរាល់នេះ។
យុទ្ធនាការនេះ ក៏ដើម្បីធានាសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលមានការពាក់ព័ន្ធជាមួយទីតាំងទាំងអស់នោះ ក្នុងគោលបំណង ចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា «៣ការពារ ៣កុំ» ផងដែរ៕