(បន្ទាយមានជ័យ)នៅព្រឹកថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០២៣ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស ជាអនុប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ តំណាងឱ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មានការអញ្ជើញចូលរួមពីលោកវរសេនីយ៍ឯក ឱ នរិន្ទ នាយការិយាល័យបុគ្គលិក លោក វរសេនីយ៍ឯក លឹម សុផល នាយការិយាល័យ ភស្ភភារ ហិរញ្ញវត្ថុ បានប្រគល់ថវិកា ស.ម.ន ចំនួន ១៨៣,១២៧,៥០០រៀល (មួយរយប៉ែតសិបបីលាន មួយរយម្ភៃប្រាំពីរពាន់ប្រាំរយរៀលគត់) ជូនដល់មន្ត្រីនគរបាលចូលនិវត្ត ចំនួន ០៧នាក់ ជាថវិកាចំនួន ៦៤,១៤០,០០០រៀល (ហុកសិបបួនលាន មួយរយសែសិបពាន់រៀលគត់) និងតំណាងគ្រួសារមន្រ្តីនគរបាលមរណៈចំនួន ០៦នាក់ ចែកជា២:
-ថវិកាបូជាសព ចំនួន ៤៣,៨៣៧,៥០០រៀល (សែសិបបីលាន ប្រាំបីរយសាមសិបប្រាំពីពាន់ ប្រាំរយរៀលគត់ )
-ថវិកាមួយលើកដំបូង ចំនួន ៧៩,១៥០,០០០រៀល (ជិតសិបប្រាំបួនលាន មួយរយហាសិបពាន់រៀលគត់) ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ជួសមុខឲ្យលោកឧត្តមសេនីយ៍ទោស្នងការ បានសាកសួរសុខទុក្ខបងៗនិវត្តជន និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃសពចំពោះការបាត់បង់ភរិយា-ប្តីឬម្តាយ ឪពុក ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅនោះផងដែរ។
តំណាងក្រុមគ្រួសារនៃសព និងបងៗនិវត្តជន ក៏សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅទឹកចិត្ត មិនអាចកាត់ថ្លៃបាននូវការយកចិត្តទុក្ខមកលើក្រុមគ្រួសារនៃសព និងមន្រ្តីនិវត្តជន សូមគោរពជូនពរ ពុទ្ធពរ ៤ ប្រការ គឺ អាយុវណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ៕